លោកជំទាវ ប៉ាង ដា​នី អញ្ជើញ​ចូលរួម ពិធី បិទ​វេទិកា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ស្ដីពី «​ស្ត្រី សន្តិភាព និង​សន្តិសុខ​»

ចិន សារ៉ាត

​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ លោកជំទាវ ប៉ាង ដា​នី អភិបាលរង ខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​ពិធី បិទ​វេទិកា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ស្ដីពី «​ស្ត្រី សន្តិភាព និង​សន្តិសុខ​» ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom ) ។​

គូសបញ្ជាក់ថា ក្រោយពី​ដំណើរការ រយៈពេល ២​ថ្ងៃ (១៣-១៤ តុលា ២០២១) វេទិកា​ខាងលើ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​ប្រមុខ​ដឹកនាំ នៃ​បណ្ដា​ប្រទេស នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​ចំនួន ៥៣ សរុប​ចំនួន ៤៤៧​នាក់ ក្នុងនោះ​ខេត្តកំពង់ចាម ចំនួន ២៤​នាក់ ។​
​វេទិកា​នេះ​មាន​គោលបំណង ៣​សំខាន់ៗ​គឺ ÷

១.​សម្របសម្រួល​ដល់​កិច្ចសន្ទនា ចែករំលែក​បទពិសោធ​ន៍ និង​ឧត្ដ​មា​នុ​វត្ត​ន៍ រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អឺរ៉ុប ក្នុងការ​អនុវត្ត​របៀប​វារៈ ស្ត្រី សន្តិភាព និង​សន្តិសុខ ។

២.​បង្ហាញ​នូវ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ស្ដីពី​ដំណើរ នៃ​ការវិវត្ត របស់​ស្ត្រី សន្តិភាព និង​សន្តិសុខ ប្រវត្តិ​នៃ​ការចូលរួម របស់​ស្ត្រី​ក្នុង​វិស័យ​ដោះមីន និង​រក្សា​សន្តិភាព ក៏ដូចជា​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ហឹ​ង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ផលប៉ះពាល់ នៃ​ជម្ងឺ​កូ​វីដ ១៩ លើ​ស្ត្រី ។
​និង​៣.​ស្វែងរក​មតិ​គាំទ្រ ក្នុងការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អម​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្ត្រី​នៅក្នុង​រៀងរាល់​កិច្ច​ប្រ​ជ៉ំ​កំពូល​អាស៊ី​-​អឺរ៉ុប នាពេល​អនាគត ។

​សូម​រំលឹកថា នៅ​ថ្ងៃទី​២៥ និង ២៦ ខែវិច្ឆិកា ខាងមុខនេះ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​លើក​ទី​១៣ ដែល​កិច្ចប្រជុំ​នេះ នឹង​ផ្ដល់​កាលានុវត្តភាព​មួយ ដ៏​សំខាន់ សម្រាប​ការលើកកម្ពស់​វឌ្ឍនភាព នៃ​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិភាព ។ កិច្ចប្រជុំ​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​សំណាក់​ប្រមុខ​ដឹកនាំ នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប រួមទាំង តំណាង​សហគមន៍​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន ដែល​ត្រូវ​បានទទួល​ស្កាល់​ថា ជា​កិច្ចសន្ទនា​អន្តរជាតិ កម្រិត​ខ្ពស់ រវាង​ប្រមុខ​ដឹកនាំ​ឈរលើ​ស្មារតី​ភាពជា ដៃគូ និង​ស្មើភាព​គ្នា ៕