​ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​-​ទទួល ឧបករណ៍​សម្ភារៈ Video Conference

​ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​-​ទទួល ឧបករណ៍​សម្ភារៈ Video Conference ដែលជា​ជំនួយឥតសំណង​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សហព័ន្ធ​អាល្លឺម៉ង់ តាមរយៈ​អង្គការ GIZ គាំទ្រ​ដោយ​គម្រោង MUSEFO ផ្តល់​ជូនទៅ​ក្រុមការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ថ្នាក់​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ចម្រុះ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សម្រាប់​បម្រើ​ការងារ​ប្រជុំ​លើ​ប្រធានបទ​នានា​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នាទី​ស្តីការគណៈរដ្ឋមន្ត្រី​៕​