អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​អោយ​យុវជន​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​និង​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​

ដោយ៖ សម ផល្លា

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានធ្វើការ​អំពាវនាវ​ដ​ល់​យុវជន​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​និង​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រមទាំង​សំណូមពរ​ដល់​គ្រប់​សម្ថ​កិច្ច​គ្រប់ផ្នែក ត្រូវ​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។​

​ឯកឧត្តម​មានប្រសាសន៍​បែបនេះ​នៅក្នុង​ខណៈពេលដែល​អ​ញ្ជើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ភោ​ធ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​វត្ត អំពិល​ទ្វារ ភូមិ អំពិល​ទ្វារ ឃុំ សំពង​ជ័យ ស្រុក ជើងព្រៃ ខេត្ត កំពង់​ពង់​ចាម​នា​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ​ឆ្នាំ​២០២០​។​

​ឯកឧត្តម អ៊ុន ចាន់​ដា មានប្រសាសន៍ថា​សមិទ្ធ​ផល​ដែល​បានដាក់​សម្ភោ​ធ​អោយប្រើ​ប្រាស់​នៅពេលនេះ​គឺជា​ស្នាដៃ​និង​ការចូលរួម​របស់​យើងទាំងអស់គ្នា​ដូចនេះ​សូម​បងប្អូន​ត្រូវ​ចេះ​ថែរក្សា​និង​ការពារ​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​និង​ទុកជា​មរតក​សម្រាប់​ដល់​អ្នកជំនាន់ក្រោយ​។​

​ក្នុងនោះ ឯកឧត្តម​ក៍​បានលើកឡើង​ផងដែរ​អំពី​ភាព​រីកចំរើន​របស់​ប្រទេស​កម្ពុជា ក៍​ដូចជា​ខេត្តកំពង់ចាម​ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​ធ្វើអោយ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​អរគុណ​សន្តិភាព​និង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​យើង​ទាំ​អស់​គ្នា​។​

​ឯកឧត្តម អភិបាលខេត្ត ក៍បាន​អំពាវ​ដល់​ដល់​យុវជន​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​និង​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រមទាំង​សំណូមពរ​ដល់​គ្រប់​សម្ថ​កិច្ច​គ្រប់ផ្នែក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​អោយបាន​ល្អប្រសើរ​។​