ដោយ៖ សុខ សីលា
ដើម្បីបំរើសេវាសុខភាពដល់ប្រជាពលរដ្ឋអោយបានលឿននិងទាន់ពេលវេលានាព្រឹកថ្ងៃទី១៥កុម្ភៈឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ក៍មានវត្តមានចូលរួមពីប្រតិភូមអមដំណើរឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ លោកខ្លូតចិន្តា អភិបាលស្រុកចំការលើមន្ត្រីក្នុងសាលាស្រុក អាជ្ញាធរឃុំសមតកិច្ចនិងគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកស្រុកចំការលើជាច្រើននាក់។