ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម​ប្រកាស​បញ្ចូល​សមាជិក​ថ្មី ចំនួន ១,៥៣៣ នាក់​

នួន​ សត្យា

(​កំពង់ចាម​)៖ ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រកាស បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់ បឹង​កុក និង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ចំនួន ១,៥៣៣​នាក់ ធ្វើឡើង​នៅ​សាលប្រជុំ​សសរ ១០០ សម្តេច​តេ​ជោ សួន​ក្រញូង​នគរ​បា​ជ័យ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សមាជិក​ថ្មី ដែល​បាន​ស្ម័គ្រចិត្ត​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការមើលឃើញ និង​ជឿជាក់​យ៉ាង​មុតមាំ​លើ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស ឲ្យ​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំមាន​គណបក្ស​ណា​អាច​ធ្វើបាន​។

ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត ក៏បាន​ស្នើ​ដល់​បងប្អូន​សមាជិក​ថ្មី សូម​ឱ្យមាន​ភាពស្មោះត្រង់ និង​សូម​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ស្របតាម​ទិស​ស្លោក​” សមាជិក​គណបក្ស​ម្នាក់ ជា​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស ១​សន្លឹក​” ៕​