អភិបាលខេត្តកំពង់ចាម​ជម្រុញ​ដល់ ក្រុមហ៊ុន​អ្នកទទួលការ ធ្វើយ៉ាងណា​ត្រូវ យក​ចិត្ត​ទុកដាក់សាងសង់​ច្រាំងទន្លេសង្កាត់​កំពង់ចាម ឲ្យត្រូវ​តាម​បទដ្ឋាន​លក្ខណៈបច្ចេកទេស

អត្ថបទ៖ ថុង សីហា

ដើ​ម្បី​ធ្វើ​ការស្តា​ឡើង វិញ​និង​កា​រលើ​ក​កម្ពស់ សោភ័ណភាព ក្រុង​កំពង់ចាម​ឲ្យ មាន​សម្រស់​កាន់តែ ស្រស់ ស្អាត​ឡើង​ថែម​មួយកម្រិត​ទៀត​នោះ នា​ព្រឹក ថ្ងៃ ទី ១៥ ខែមិថុនា ឆ្នាំ ២០២០​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន អញ្ជើញ​ពិនិត្យ​ការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង​១៨៥​ម៉ែត្រ ស្ថិតនៅក្នុង ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​មា​ការ​អម​ដំណើ​រ​ដោយ​មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញ​ខេត្ត ប្រធាន​ក្រុម ហ៊ុន ទទួល​ការសាងសង់ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ផងដែរ ។

​ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ក៏បាន​ជម្រុញ​ដល់ ក្រុមហ៊ុន​អ្នកទទួលការ ធ្វើ យ៉ាងណា​ត្រូវ យក​ចិត​ទុកដាក់​គោរព​តាម​កិច្ចសន្យា ហើយ ការងារ​សាងសង់​ឲ្យ ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ បច្ចេកទេស ទាំង មានគុណ​ភាពរឹងមាំ និង​មាន​សភាព​ស្រស់ស្អាត តាម គម្រោង និង​ព​ន្លឿ​ន​ធ្វើ​ឲ្យ​រួចរាល់​មុន​រដូវ​ទឹក​តំ​ឡើង​ផងដែរ​។

​គួរ​រំលឹក​ផងដែរ​ថា​កាលពី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ នេះ ខឿន​ច្រាំងទន្លេ ស្ថិតនៅ ក្នុង ភូមិ​១៥ សង្កាត់​កំពង់ចាម បាន​បាក់​ប្រវែង ៥០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​អគារ​រដ្ឋបាល​របស់ សាលាសង្កាត់​កំពង់ចាម រង​ហានិភ័យ​ខ្ពស់ បេ​ី សិន​ជា​គ្មាន​ការជួយ​សង្គ្រោះ​ទាន់ពេលវេលា​ទេនោះ ។ ទោះជា យ៉ាងណា ដោយមាន​ការជួយ​ខ្នះខ្នែង​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្រុមការងា​របស់​ក្រសួង​ធនធានទឹក បាន​បូម​ខ្សាច់​យកមក​ដាក់​ក្នុង បាវ​តម្រៀប នៅ កន្លែង ស្រុត​នោះ​ដើម្បី​ធ្វើការ សង្គ្រោះ ជាបឋម ជៀសវាង គ្រោះថ្នាក់ ជាយថាហេតុ​ផងដែរ ៕​