ឯកឧត្តម ហេង វណ្ណ​នី ដឹកនាំ​ក្រុមការងារ ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បិទ​ខ្ទប់ ក្នុងស្រុក​ស្រី​សន្ធរ

នួន សត្យា

(​កំពង់ចាម​)៖ នា​រសៀល ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ចង្អុលបង្ហាញ ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ចែកជូន​ប្រជាពលរដ្ឋ ៤៥ ខ្នង​ផ្ទះ​បិទ​ខ្ទប់ ស្មើរ ១១​ភូមិ ក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ។

​តាម​មន្ត្រីរដ្ឋបាល ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​បិទ​ខ្ទប់​ចំនួន ៤៥​ខ្នង​ផ្ទះ ស្មើ ១១​ភូមិ ស្ថិតនៅក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ និង​បាន​ដាក់ចេញ​ជា​វិធានការ​បន្ទាន់ ក្នុងការ​ការពារ និង​ទប់ស្កាត់​ជៀសវាង​កុំ​ឲ្យ​មានការ​រាលដាល​ពី​តាម​ខ្នង​ផ្ទះ ទៅជា​ការ​រាលដាល​ជា​លក្ខណៈ​សហគមន៍​។
​ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម និង​មន្ទីរ​ជុំវិញ​ខេត្ត រួមជាមួយ​នឹង​លោក ស៊ីម គង់​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្រី​សន្ធរ និង​ជា​ប្រធាន​គណៈកម្មការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 ស្រុក បាន​ដឹកនាំ​ក្រុមការងារ ជា​អភិបាលរង​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្រុមការងារ​
​អជ្ញាធរ​ឃុំ ភូមិ នាំយក​ម៉ាស ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១១​ភូមិ ក្នុង​ឃុំ​ព្រែក​រំដេង ក្នុង​គោលបំណង​ន​រួមគ្នា​ទប់ស្កាត់​ការចម្លង រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។

​ក្នុងឱកាស​ចុះ​យុទ្ធនាការ​នោះដែរ ក្រុមការងារ​មិន​ត្រឹមតែ​ចែក​ម៉ាស់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​ទន្ទឹមនឹងនេះ ក្រុមការងារ ក៍បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ រក្សា​អនាម័យ​ជាប្រចាំ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់ ក្រសួង សុខាភិបាល ដែល​រួមមាន លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ ជែ​ល , ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្ដាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រ​ដា​
​ស​អនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ , និង​ត្រូវ ស្វាគមន៍​ដោយ​សំពះ ជំនួស​ឱ្យ​ការ​ចាប់ដៃ ។

​ក្នុងករណី​មាន​បញ្ហា​មិន​ស្រួលខ្លួន​ណាមួយ ដូចជា​៖​គ្រុនក្តៅ ក្អក ផ្តាសាយ សូម​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន , ដល់​ភ្នាក់ងារ​សុខាភិបាល និង​ទៅ​មណ្ឌល​
​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​ជាបន្ទាន់ ក្រែង​មាន​ករណី​កូ​វីដ​-១៩ ៕​