មន្ត្រី​ពេទ្យសត្វ បើក​យុទ្ធនាកា​ចុះ​ចាក់​វ៉ាក់សាំង​គោក្របី​ការពារ​ជម្ងឺសារ​ទឹក ជូន​ប្រពល​រដ្ឋ នៅ​ឃុំ​គោក​រវៀង​

នួន សត្យា

(​កំពង់ចាម​)៖ មន្ត្រី​ពេទ្យសត្វ​ការិយាល័យ កសិកម្ម​ស្រុក​ជើងព្រៃ នៅ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២១ បាន​បើក​យុទ្ធនាកា​ចុះ​ចាក់​វ៉ាក់សាំង​គោ ក្របី ការពារ​ជម្ងឺសារ​ទឹក ជូន​ប្រពល​រដ្ឋ​នៅ​ភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

​តាម​មន្ត្រី​ជំនាញ​ពេទ្យសត្វ បាន​ឲ្យ​ដឹងថា
​ដើម្បី​ថែរក្សា​សុ​ខុ​មារ​ភាព​សត្វ​ពា​ហ​នះ ដែលជា​កំលាំង​អូសទាញ​យ៉ាងសំខាន់ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​លើ​វិស័យ​កសិកម្ម​នោះ មន្ត្រី​ពេទ្យសត្វ​ការិយាល័យ កសិកម្ម​ស្រុក បាន​បើក​យុទ្ធនាកា​ចុះ​ចាក់​វ៉ាក់សាំង​គោក្របី​ការពារ​ជម្ងឺសារ​ទឹក​ជូន​ប្រពល​រដ្ឋ នៅ​ភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ បាន​ចំនួន ៥៧​ក្បាល​ហើយ​។​

​ទន្ទឹម​និង​នោះ មន្ត្រី​ពេទ្យសត្វ​ការិយាល័យ កសិកម្ម​ស្រុក បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ទាំងអស់ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ប​សុ​ព្យា​ល យក​សត្វ​គោ ក្របី​មកចាក់​វ៉ាក់សាំង ការពារ​ជម្ងឺសារ​ទឹកបាន​គ្រប់ៗ​គ្នា​។​