អភិបាលរង​ខេត្តកំពង់ចាម ចុះ​ពិនិត្យ​ទីតាំង​រៀបចំ សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់សៀម

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្ដម ហេង វណ្ណ​នី អភិបាលរង​ខេត្តកំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​រៀបចំ​ទីកន្លែង សំរាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹងថា មន្ទីរ​សុខាភិបាល​,​មន្ទីរ​រ៉ែ​និង​ថា​ពល​,​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ន​វាន​វត្ត​ន៍ រួមទាំង អាជ្ញាធរ​ស្រុក​កំពង់សៀម បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​គម្រោង​ចាក់​វ៉ាក់សាំង​០៦​ទីតាំងៈ ១ . បឋម​.​កៀន​ជ្រៃ​ក្រៅ ២ . បឋម​.​ភ្នំ​អ​ង្គួ​ញ​ដី ៣ . បឋម​.​ភ្នំ​ប្រុស ៤ . បឋម​.​អង្គរ​(​នគរ​បា​ជ័យ​) ៥ . ប​ឋ​ប វត្ត​ថ្មី​(​ទ្រាន​)
៦ . បឋម​.​ដំបង​ដែក (​កោះ​រកា ក្នុង​)​។

​សូមបញ្ជាក់ថា​ទីតាំង​ដែល​បានរៀបចំ​នេះ គឺ​ទទួលបាន​ឯកភាព នឹង​លើកសំណើ​សូម​ការសម្រេច​ពី ឯកឧត្តម អភិបាលខេត្ត ហើយ ថ្នាក់ស្រុក បាន​ស្នើសុំ​បន្ថែម ទីតាំង​ចំនួន ០២​កន្លែង នៅ​ឃុំ​កោះសំរោង​(​បឋម​.​កោះជ្រូក​) និង ឃុំ​កោះ​មិត្ត (​បឋម​.​កោះ​ប៉ែន​)៕​