ផ្ទះមនុស្សធម៌ទី១៨ បានមកពីកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត គ្រោងនឹងប្រគល់ជូន ប្រជាពលរដ្ឋទ័លក្រ ១គ្រួសារ រស់នៅភូមិព្រៃកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខនេះ ។ នេះបើតាម លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាលេខាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ រួមជាមួយព្រះមន្រ្ដីសង្ឃ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ វាយតម្លៃការសាងសង់ផ្ទះខាងលើ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ ។
បើតាម លោក ទូច ឆៃ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្ទះមនុស្សធម៌ទី១៨ នេះ បានសាងសង់ជូនគ្រួសារទីទ័លក្រ ១គ្រួសារ មានឈ្មោះ ស៊ាង ស៊ីថា ភេទប្រុស អាយុ ២៨ឆ្នាំ និង ប្រពន្ធ ឈ្មោះ ស៊ឹង អូន ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃកទក់ ឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះ ផ្ទះមួយនេះ សាងសង់សម្រេចរួចរាល់ ១០០% ហើយ ៕