​លោកជំទាវ កុល ធា​រិ​ន អញ្ជើញ​ចូលរួម​បុណ្យសព មេឃុំ​ដងក្តារ ​ស្រុកស្ទឹងត្រង់​

អត្ថបទដោយ៖ សុខ សីលា

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​ លោក ថុង លីម មេឃុំ ដងក្តារ ទទួលមរណៈភាព​ដោយសារ​ជំងឺ លោកជំទាវ កុល​ធា​រិ​ន សមាជិក​រដ្ឋសភា រួម​ដំណើរ​ដោយ​លោកជំទាវ ស្រី គឹម ឆ​យ សមាជិក រដ្ឋសភា លោកជំទាវ លន់ សូ​មា​នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សហការី បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យសព​នោ​រសៀល​ថ្ងៃទី ១៤ ធ្នូ នៅ​ភូមិ​ស​ន្ទិ​ច​កើត ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ។​

​នៅក្នុង​ពិធី​នោះ​ក៏មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​ស្រុក តំណាង​កងកម្លាំង​ទាំង​៣​ព្រមទាំង​មន្ត្រីរាជការ​រួមជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​លោកជំទាវ បាន​សំដែង​ការចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​រូបលោក ថុង លីម ដែលជា​អាជ្ញាធរ​ក៏​សកម្ម​១​រូប​ក្នុង​ការបំរើ​ការងារ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​កន្លងមក​។​

​ក្រោយពី​គោរព​វិ​ញ្ញា​ខ័​ន្ធ​លោកជំទាវ និង សហការី​បាន​ចូលរួម​ថវិកា​សរុប​ចំនួន ​៥០​ម៉ឺន​រៀល​ សម្រាប់​គ្រួសារ​សព​ចាត់ចែង​ក្នុង​ពិធីបុណ្យ​ដែល​ក្នុងនោះ​មាន​លោកជំទាវ​កុល​ធា​រិ​ន ២០​ម៉ឺន​រៀល លោកជំទាវ ខុង​ស៊ុន​អេង ១០​ម៉ឺន​រៀល លោកជំទាវ ស្រី ​គឹម​ឆ​យ ១០​ម៉ឺន​រៀល លោកជំទាវ លន់​សូ​មា​នី ៥​ម៉ឺន​រៀល និង​លោកស្រី សម​ផល្លា ៥​ម៉ឺន​រៀល ។​

​លោក​ថុង​លីម​បានទទួល​មរណៈភាព​នៅ​ថ្ងៃ​សៅរ៌​១៤​ធ្នូ​ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ ៣​រោច ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ព​,​ស ២៥៦៣ វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ក្នុង​ច​ន្មា​យ​៧៣​ឆ្នាំ​ដោយ​រោគាពាធ ។​សព​ដំកល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិ ភូមិ​ស​ន្ទិ​ច​កើត ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ។​

​បន្ទាប់មក លោកជំទាវ កុល ធា​រិ​ន ក៏បានផ្តល់​ថវិកា​ដល់​រដ្ឋបាល​ស្រុក​ស្ទឹងត្រង់ ចំនួន ២០០ដុល្លា សម្រាប់​ជួយ​ដល់​ការប្រើប្រាស់​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​ទៅនឹង​ការខ្វះ​ទឹក​នៅ​ភូមិ​ទួល​រកា​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ។