​ឯកឧត្ដម លន់ លឹម​ថៃ ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​តំណាង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដើម្បី ស្វែងយល់​អំពី​ស្ថានភាព ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ្រាន ស្រុក​កំពង់សៀម​

ដោយ៖ ចិន សារ៉ាត

​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមករា ឆ្នាំ​២០២០ នេះ ឯកឧត្តម លន់ លឹម​ថៃ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម អមដំណើរ​ដោយ លោកជំទាវ ស្រី គឹម​ឆ​យ អ្នកតំណាងរាស្ត្រ ដំណើរ​ដោយ​លោក ជំទាវ ប៉ាង ដា​នី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​តំណាង​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ដើម្បី ស្វែងយល់​អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទាំង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម​និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ដល់​លំនៅដ្ឋាន ចំនួន ៨​គ្រួសារ ដែលជា​ជន​ចាស់ជរា ស្ត្រី​មេម៉ាយ និង​គ្រួសារ​ជួប​ការលំបាក នៅ ភូមិ​ចំនួន ៦ ក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម​បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ​អំពី​ស្ថានភាព​រីកចម្រើន​របស់​ស្រុក​កំពង់សៀម​ក្នុង​រយៈ​១​ឆ្នាំ​កន្លងមកនេះ​ដែលជា​ការចូលរួមចំណែករ​បស់​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ធ្វើអោយ​ស្រុក​កំពង់សៀម​ក៏ដូចជា​ឃុំ​ទ្រាន​មានការ​ផ្លាស់ប្តូរ​គ្រប់​វិស័យ​ក្នុងនោះ​រួមមាន​ទាំង​ផ្លូវថ្នល់ ភ្លើង​អគ្គី​នី ទឹកស្អាត​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​

​តាម​របាយការណ៍ របស់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹងថា ក្រោយពី​ការស្រាវជ្រាវ​ជំហាន​តំបូង ទៅលើ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត នៅ​ទូទាំង ឃុំ​ទ្រាន មានគ្រួសារ ចំនួន ០៨ ដែលជា​ស្ត្រី​ម៉េ​មា​យ គ្មាន​ទីពឹង និង​ចាស់ជរា​ជួប​ការលំបាក ក្នុងនោះ​មាន ឈ្មោះ ៖ ១-​លោកស្រី ផែន រិ​ន អាយុ ៦៣​ឆ្នាំ នៅ​ភូមិ​វាល​គ្រៀល ។ ២-​លោកស្រី ជា ហន អាយុ ៦៦​ឆ្នាំ នៅ​ភូមិ​វាល​គ្រៀល ។ ៣-​លោកស្រី ម៉ាន់ រឿន អាយុ ៧២​ឆ្នាំ នៅ​ភូមិ​ប៉ែន ។ ៤-​លោកស្រី វ៉ាន់ វី អាយុ ៦៦​ឆ្នាំ នៅ​ភួ​មិ​ទួល​ចំបក់ ។ ៥-​លោកស្រី ស៊ាន ធី​ម អាយុ ៧៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​តា​សុខ ។ ៦-​លោកស្រី មាស ឆន អាយុ ៧១​ឆ្នាំ នៅ​ភូមិ​ពោន ។ ៧-​លោកស្រី សាត់ ផាន អាយុ ៦៦​ឆ្នាំ នៅ​ភូមិ​ទ្រាន ។ និង​៨-​លោក រុម ភា​រុន អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ច្រក​ស្តៅ ។​

​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ឯកឧត្ដម លន់ លឹម​ថៃ មានប្រសាសន៍​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​របាយ​ការ​ណ៏​ពី​អាជ្ញាធរ​ថា មាន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ទើប​ថ្ងៃនេះ ឯកឧត្ដម​ផ្ទាល់ រួមជាមួយ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ក្នុង​មូលដ្ឋាន សហការគ្នា បរិច្ចាក​នូវ​ធនធាន​ផ្ទាល់ខ្លួន ទៅតាម​សទ្ធា ពោលគឺ ជា​វប្បធម៌ នៃ​ការចែករំលែក សម្រាប់​ទិញ​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន មក​ចែកជូន​បងប្អូន លោកតា យាយ ដោយ​ផ្ទាល់ដៃ ដើម្បី រួមចំណែក​នូវ​អំពើ​មនុស្ស​ធ៌ ក៏ដូចជា​ការដោះស្រាយ​ការលំបាក របស់​បងប្អូន បាន​មួយគ្រា និង​ទាន់ពេលវេលា ផងដែរ ។

​ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​បន្តទៀត តាមរយៈ ការប្រកប​អាជីវកម្ម និង​មុខរបរ​ផ្សេងៗ ក៏ដូចជា ការបញ្ជូន​កូនចៅ ដែល​ពេញកម្លាំង ទៅធ្វើ​ការងារ​តាម​រោងចក្រ សហគ្រាស ដើម្បី ទទួលបាន​ប្រាក់ខែ មក​ចិញ្ចឹម​ក្រុមគ្រួសារ ធ្វើយ៉ាងណា ឲ្យ​ជីវភាព កាន់តែ​ប្រសើរឡើង ។ ជាមួយ​នោះ បងប្អូន​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​អនាម័យ​បរិស្ថាន តាមរយៈ ការរស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ។

​ឯកឧត្ដម លន់ លឹម​ថៃ និង​ប្រតិភូ​អមដំណើរ ក៏បាន​នាំ​អំណោយ​រួមគ្នា ចែកជូន​ប្រជាពលរដ្ឋ​ទាំង ០៨​គ្រួសារ ខាងលើ ក្នុង ១​គ្រួសារ ទទួលបាន ៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ទឹកត្រី ទឹក​ស៊ុ​អ៊ីវ ត្រីខ ស្កសរ ទឹកដោះគោ សាប៊ូដុំ សាប៊ូម្សៅ និង​ថវិកា ១០​ម៉ឺន​រៀល ។ ក្រៅពីនោះ ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​កម្លាំង​ប្រជា​ការពារ និង​អ្នកចូលរួម​តាម​ខ្នង​ផ្ទះ សរុបថ​វិកា ចំនួន ៥០០.០០០​រៀល ផងដែរ ៕