ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ត្រូវបាន​លោកជំទាវ អន​ហេងលក្ខិណា​ ​យកទៅ​ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​ក្រីក្រ​ចំនួន​៣​គ្រួសារ​ និង​សាលាបឋមសិក្សា​ព្រះ ដើម្បី​បញ្ចប់​ដំបូលអាង​ចម្រោះ​ទឹក​

អត្ថបទ៖ ទឹម សំណាង

​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​លោកជំទាវ អន​ហេង​លក្ខិណា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តកំពង់ចាម​បាន​អញ្ជើញ​ជាមួយ​ក្រុមការងារ​នាំយក​ថវិកា​យកទៅ​ឧបត្ថម ជូន​ដល់​ក្រុមគ្រួសារ​ក្រីក្រ​ចំនួន​២​គ្រួសារ​អ្នកជំងឺ​១​គ្រួសារ​និង​ឧបត្ថម​ជូន​សាលាបឋមសិក្សា​ព្រះ ដើម្បី សាងសង់​បញ្ចប់ ដំបូល អាង​ចម្រោះ​ទឹក​និង​លាងដៃ​ក្នុង​បរិវេណ​សាលា​។​ក្នុងនោះ​១​គ្រួសារ​ស្ឋិ​ត​នៅ​ឃុំ​ទួល​ព្រះ​ឃ្លាំង និង​២​គ្រួសារ​នៅ​ឃុំ​ព្រែកកក់​ដោយ​១​គ្រួសារ​ទទួលបាន​អង្ករ​២០​គីឡូក្រាម​មី​១​កេស​ទឹកត្រី​១​យួរ​ទឹក​ស៊ី​អ៊ី​១​យួរ​និង​ថវិកា​១៥​ម៉ឺន​រៀល​ដោយឡែក​សាលាបឋមសិក្សា​ព្រះ​ថវិកា​៣០​ម៉ឺន​រៀល​។​

​នៅក្នុង​ដំណើរ​នេះដែរ​លោកជំទាវ អន​ហេង​លក្ខិណា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ពី​សំណាក់ ឯកឧត្តម​ខ្លូត ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​អ៊ុន​ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​ផ្ដាំ​សួរសុខទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះ​ខាត់ ហើយក៏​តែងតែបាន​គិតគូ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​។​ហើយ​ថវិកា​និង​សំភារៈ​ទាំងនេះ​គឺ​បាន​ចម្លង​ពី​ភាពខ្វះខាត​បាន មួយរយៈ​ផងដែរ​ហើយក៏​ដើម្បី​ជា​ឱកាស​សម្រាប់​បងប្អូន​ប​ន្ត​ការងារ​ដើម្បី​ជីវភាព​ទៅ​ថ្ងៃមុខ​ផងដែរ​។​