អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង​នៅ​ស្រុក​ស្ទឹងត្រង់

អត្ថបទ៖ នួន សត្យា

នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤.៣០​នាទី​រសៀល មាន​ករណី​អគ្គិភ័យ បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។

​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹងត្រង់​បានអោយដឹងថា ក្រោយពី​ទទួល​ព​ត៏​មាន​ពី​ប្រជាពលរដ្ឋ លោក ទុន ណេ​ត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទឹងត្រង់ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក និង​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ ចុះ​ប្រតិបត្តិ​ការណ៍​បាញ់​ពន្លត់​អគ្គិភ័យ​សង្គ្រោះ​ភ្លាមៗ ករណី​គ្រោះ​អគ្គិភ័យ​នេះ​។

​សមត្ថកិច្ច​អោយដឹងទៀតថា ករណី​អគ្គិភ័យ​ខាងលើ បាន​បណ្តាល​ឪ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​០២​ខ្នង​ផ្ទ​ទី​១ ម្ចាស់​ឈ្នោះ ពៅ យ៉​ន ភេទ ស្រី អាយុ​៧២​ឆ្នាំ សញ្ជាតិ​ខ្មែរ ផ្ទះ​ទំហំ ៤×៨ ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​ខូចខាត​ទាំងស្រុង និង​បាន​ខូចខាត​សម្ភារ​:​រួមមាន​ខោ​.​អាវ​មួយចំនួន ទូរ​ទស្ស​ចំនួន​១​គ្រឿង​អង្ករ​ចំនួន​១​បេ កង់​ចំនួន ៣​គ្រឿន ចាន​.​ឆ្នាំង និង​សំភារ​ប្រើប្រាស់​មួយចំនួនទៀត​។ ទី​២ ឈ្មោះ លន់ ហ៊ាង ភេទ ប្រុស អាយុ​៥៩​ឆ្នាំ សញ្ជាតិ​ខ្មែរ ផ្ទះ​៣​ខ្នង ទំហំ ៦×១៥ ម៉ែត្រ សង់​ពី​ឈើរ​ប្រក់​ក្បឿង ឆេះ​ខូចខាត​ទាំងស្រុង និង​បាន​ខូចខាត​សម្ភារ​:​រួមមាន ខោ​.​អាវ មួយចំនួន ចាន ឆ្នាំង​និង​សំភារ​:​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។

​សមត្ថកិច្ច​បន្តថា ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូល​ហេតុដែល​ធ្វើអោយ​ឆេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី និង​មិន​បណ្តាល​ឪ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុ​ការ​ណ៏​នេះ កម្លាំង​អន្តរាគមន៍​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​២​គ្រឿង គឺ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​០១​គ្រឿង -​និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​០១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​។​