ឯកឧត្តម ហាន កុសល ចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់

នួន សត្យា

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ដឹកនាំដោយឯកឧត្តម អុឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់តាមប្រព័ន្ធអនឡាញ។

យោងតាមក្រសួងសុខាភិបាលកម្ពុជានៅឆ្នាំ២០១៤ប្រជាជនកម្ពុជាចំណាយថវិកាសរុបប្រមាណ២០១លានដុល្លារដើម្បីទិញផលិតផលថ្នាំជក់និងចំណាយថវិកាប្រមាណ១៦២លានដុល្លារ(២០១៣)ដើម្បីព្យាបាលជំងឺបង្កឡើងដោយការជក់ថ្នាំជក់។ចំណែកសុខភាពស្ត្រីដែលជក់បារីឬស្រូបផ្សែងបារីពីអ្នកដទៃងាយរងផលប៉ះពាល់ខ្លាំងពិសេសទារកនិងកូន។

ទន្ទឹមនិងនេះការជក់បារីត្រូវបានហាមឃាត់នៅក្នុងកន្លែងធ្វើការនិងនៅទីសាធារណៈប៉ុន្តែអាចជក់បាននៅព្រលានយន្តហោះក្នុងបន្ទប់ដាច់ដោយឡែកដោយរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីការកាត់បន្ថយថ្នាំជក់នៅឆ្នាំ២០០៥៕