សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម ​សូមអោយ​ប្រជាពលរដ្ឋ​រាយ​ការ​ណ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ ​នៅពេល​បានឃើញ​កន្លែង​ណា​លេងល្បែង​ស៊ីសង

​ដោយ៖ ​លោក​ភ័​ណ្ឌ ប៉ាង

ការបង្ក្រាប​ល្បែង​ជល់​មាន់ ចាក់​កន្ទុយលេខ ក្នុង​ឆ្នាំ​២០១៩​សម្ថ​ត​កិច្ច​បាន​បង្ក្រាប​មាន​ចំនួន​៥៤​ករណី ដែល​ចំនួន​នេះ​មានការ​ថយ​ជាង​ឆ្នាំ​២០១៨ នេះ​បើតាម​ការ​អោយដឹងពី​លោក​វី​រះ​សេនីយ​ទោ ផាន់ ប៊ុណ្ណា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាយ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម​។​

​លោក ផាន់ ប៉ុណ្ណា ថ្លែងថា កាលពី​ឆ្នាំ​២០១៩ សម្ថ​ត​កិច្ច​ធ្វើការ​ការបង្ក្រាប​ទៅលើ​បញ្ញា​ល្បែង​ជល់​មាន់ ចាក់​កន្ទុយលេខ មាន​ចំនួន​៥៤​ករណី ក្នុងនោះ​បញ្ចូនទៅ​តុលា​មាន​ចំនួន​១៣​ករណី​ហើយ​ធ្វើ​អប់រំ​ណែនាំ​មាន​ចំនួន​៤១​ករណី​។​លោក​បន្តថា ការបង្ក្រាប​ល្បែងស៊ីសង​មាន​ប្រសិទ្ធ​ល្អ ដោយសារ មានការ​ចូលរួម​សហកា​រ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​តាមរយះ​ទូរស័ព្ទ​ក្រុម​សម្ថ​ត​កិច្ច​នគរបាល​ខេត្ត​ដឹកនាំ​ផ្ទាល់​ចុះទៅ​បង្ក្រាប​នូវ​ល្បែងស៊ីសង​បាន​ទាន់ពេលវេលា​។​

​លោ​បញ្ជាក់ថា ក្នុងករណី​អ្នកបើក​ល្បែងស៊ីសង​ក្នុង​មាត្រា​០៥ នឹង​ជាប់ទោស​ចាប់ពី​១​ឆ្នាំទៅ​២​ឆ្នាំ​ហើយ ផាកពិន័យ​ទឹកប្រាក់​ពី​៥​លាន​រៀល​រហូតដល់​២០​លាន​រៀល សម្រាប់​អ្នកលេង​ល្បែង​មានទោស ដោយ​ត្រូវ​ឃុំខ្លួន​រយះពេល​ពី​៧​ថ្ងៃ​ដល់​១​ខែ និង​ពិន័យ​ប្រាក់ ចាប់ពី​១០០០០​រៀល ដល់ ៥០០០០​រៀល​។​

​លោក​បានអោយដឹង​ដែរ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ឃើញ​កន្លែង​ណា​លេង​ង​ល្បែងស៊ីសង អាច​រាយ​ការ​ណ៏​ជូន​សម្ថ​ត​កិច្ច​ផ្ទាល់​បាន​រយះ​លេខ​ទូរស័ព្ទ ០១២ ៦៣ ៥៦ ២៣ និង ០៩៧ ៧ ៥៦ ២៣ ចំពោះ​អ្នក​ដែល​រាយ​ការ​ណ៏​មកកាន់​សម្ថ​ត​កិច្ច ខាង​ប៉ូលីស​នឹង​លាក់​ការសម្ងាត់​ជូន មិន​ឲ្យ​មានការ​បែក ការ​ទេ​។​ផែនការ​បន្តថា លោក​វី​រះ​សេនីយ នឹង​បន្ត​ចុះ​ប​ង្ត្រា​ប​ឲ្យ​ដូច​មេឃ​រលឹម ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​ណែនាំ​ពី​ផលប៉ះពាល់​នៃ​ល្បែងស៊ីសង​។