មន្ទីរ​ការងារ​ខេត្តកំពង់ចាម ណែនាំដល់ម្ចាស់សិប្បកម្ម​ផលិត​ឥដ្ឋ មិនអនុញ្ញាតឲ្យកុមារចូលខ្សែសង្វាក់ផលិតកម្ម

​ដោយ៖ ធឹ​ម​ សារ៉ន​

ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវ​ហេតុដែល​អាច​កើតមាន​ជាយថាហេតុ​ចំពោះ ក្មេង​ក្នុង​សិប្បកម្ម ផលិត​ឥដ្ឋ ក្នុងនោះ​ក្រសួង​បានការ​ងារ​បាន ធ្វើការ​ណែនាំ​ដល់​ប្រធាន​មន្ទីរ ការងារ​ខេត្ត កំពង់ចាម ចុះ​ធ្វើ​ការណែនាំ​ដល់​ម្ចាស់ សិប្បកម្ម​ផលិត​ឥដ្ឋ ដោយ​ហាម​ក្មេង​ចូលក្នុង បរិវេណ​ខ្សែសង្វាក់​ផលិត​កម្មនេះ​។​

​កញ្ញា ​នួន ស្រី​កា​ មន្ត្រី​ការិយាល័យ​អធិការកិច្ច​និង​វិវាទ​ការងារ​នៃ​មន្ទីរ​ការងារ នៅក្នុង កម្មវិធី សន្ទនា​មិ​ត​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម ក្រោម​ប្រធានបទ​(​ការទប់ស្កាត់ ការប្រើ ប្រាស់ ពលកម្ម​កុមារ​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​) ថា​ក្រោយពី​ទ​ទួ​បាន សេចក្តីណែនាំ​ពី ក្រសួង​ការងារ​រួចមក មន្ទីរ​បាន ចុះ​ទៅដល់​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន​៤៤ ទីតាំង ទូរ​ទាំង​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើលឃើញ​ដូចជា​៖ ហាម​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម​, ជន​ណា​ដែល​នៅ​ក្មេង​ចូលទៅក្នុង​បរិវេណ ខ្សែសង្វាក់​ផលិតកម្ម អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​, ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ គឺអាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។​

កញ្ញា​មានប្រសាសន៍​បន្តទៀតថា​បច្ចុប្បន្ន​មាន​អ្នកឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង​ចូលក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម ឬ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្នុងនោះ​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ត្រូវមាន​របង​ការពារ​សុវត្ថិភាព​ដែល​ខណ្ឌ​ចែក​បរិវេណ ខ្សែសង្វាក់​ផលិតកម្ម និង​កន្លែង​ស្នាក់នៅ​។

​កញ្ញា​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា​កន្លងមក​មន្ទី​រ​បានធ្វើការ សហការ​ជាមួយ​អាជ្ញា​ភូមិ​ឃុំ​ស្រុក ខេត្ត​និង​អង្ក​ការ​ជា​ដៃ​គួរ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ប្រឈម​ការ​ឲ្យ​កុមារ​ធ្វើការ​ងារ​ហួ​កំណ​ជាពិសេស​អោយ​កុមារ​ធ្វើការ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ដែល​ធ្វើអោយប៉ះពាល់​ដល់​សិទ្ធ​កុមារ​។​ជា​លិទ្ធ​ផល​ក្នុង​ខេត្តកំពង់ចាម មិនមាន​ការប្រើប្រាស់​ទ​ម្រ​ង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ​នោះទេ​។​