នួន សត្យា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូអមដំណើរ និងក្រុមការងារជាច្រើនទៀត ចូលរួមប្រារព្ធពិធីស្រង់ព្រះ នៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ពិធីនេះផងដែរ មានពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញី ទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ លោក មានជំនឿ តៗគ្នាយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយយើងសាងនូវកុសលថ្មី។





