លោកជំទាវ ប៉ាង ដា​នី ដឹកនាំ​ក្រុមការងារ​សាខា​សមាគមនារី​កម្ពុជា​ខេត្ត ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្ពោះទៅកាន់​ការងារ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អណ​ត្តិ​ទី​៥ ឆ្នាំ​២០២២ ដំណាក់កាល​ទី ១

ចិន សារ៉ាត

​លោកជំទាវ ប៉ាង ដា​នី ប្រធាន​ប្រតិបត្តិ សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ សហការី​ក្រោម​ឱវាទ ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្ពោះទៅកាន់​ការងារ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អណ​ត្តិ​ទី​៥ ឆ្នាំ​២០២២ ដំណាក់កាល​ទី ១ របស់​គណៈ​ចលនា​ស្ត្រី និង​សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ដោយ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ Zoom ក្រោម​អធិបតីភាព លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​ប្រយោល តាមរយៈ ប្រព័ន្ធ​វិ​ដេ​អូរ អន​ឡាញ សរុប​ចំនួន ១៩៥​នាក់ ។​

លោកជំទាវ ប៉ាង ដា​នី មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី ដោះស្រាយ បញ្ហា​ប្រឈម ទុក្ខ​កង្វល់​របស់​ស្ត្រី ដែល​កំពុង​ត្រូវការ និង​ទទួលយក​នូវ​ការណែនាំ ពី​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដើម្បី ទទួលបាន​នូវ​ភាពជោគជ័យ ក្នុងការ​ឈ្នះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខនេះ ៕