
នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីជាយន្តការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សនៅថ្នាក់ស្រុក-ឃុំ ក្នុងស្រុកបាធាយ ដោយមានការចូលរួមពីលោក លោកស្រីមន្ត្រីនៃលេខាធិការរដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានអ្នកចូលរួមសរុបប្រមាណ ៣៨នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពបន្ថែមដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធលើផ្នែក៖
-នីតិវិធីទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស
-សញ្ញាណ នៃអំពើជួញដូរមនុស្ស ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

