លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រគេន​ទៀនវស្សា និង​ទេយ្យទាន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​អ​ង្គួ​ញ​ដី​សិរី​សុខា ស្រុក​កំពង់សៀម

លឹម ប៉ៃលិន

​កំពង់ចាម : លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​អ​ង្គួ​ញ​ដី​សិរី​សុខា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០២១ ដោយមាន​ការ អញ្ជើញ ចូលរួម ពី លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធាន​កិ​ត្ត​យស​សាខាសមាគម នារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​សមាគមនារី​កម្ពុជា លោកជំទាវ ស្រី គឹម​ឆ​យ សមាជិក​រដ្ឋសភា និង សហការី ជាច្រើន រូប​ផងដែរ ។

​ឆ្លៀតឱកាស​នោះដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន លេ​ី​កឡេ​ី​ង​ថា ដោយសារ​ប្រទេសជាតិ​យេ​ី​ង​មាន​សុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទេ​ី​ប​យេ​ី​ង​មាន ឱកាស ធ្វើ បុណ្យ ដាក់​ទាន ជួបជុំ គ្នា បង្ហាញ ពី ទឹកចិត្ត គោរព ស្រលាញ់ និង ប្រតិបត្តិ តាម ឱវាទ របស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា និង ដើម្បី​ប្រាថ្នា​យក​កុសលផល​បុណ្យ សម្រាប់​ជាតិ​នេះ​ផង និង​សម្រាប់​អនាគតជាតិ​ផងដែរ ។

​លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម ឲ្យ​មានការ ចូលរួម ជាមួយ អាជ្ញាធរ ដេ​ី​ម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ជាពិសេស ត្រូវ អនុវត្ត វិធានការ ៣​ការពារ ៣​កុំ តាម ការណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល ដេ​ី​ម្បី កាត់ផ្ដាច់ នូវ​ខ្សែ ចម្លង នៃ ជំងឺ ដ៏ កាច សាហាវ និង ប្រកប ដោយ គ្រោះថ្នាក់ នេះ ពី សហគមន៍​យេ​ី​ង ។

​ទេយ្យវត្ថុ ដែល​បាន​ប្រគេន រួមមាន​៖ ទៀនវស្សា ផ្កា​ស្រស់ ផ្លែឈើ ស្លា​ដក់ បាត តែ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច ទឹកដោះគោ មី អង្ករ សាច់ក្រក ត្រីងៀត ត្រីខ ម៉ាស អាល់កុល ជែ​ល​លាងដៃ និង​បច្ច័យ ចំនួន ១​លាន ៩៥​ម៉ឺន​រៀល និង ៤០០​ដុល្លារ អាមេរិក ផង​ដ​យ ៕​