លោកស្រី សម ផល្លា នាំយក​យក​ទេយ្យទាន និង​ថវិកា​របស់​ឯកឧត្តម សុខ ចាន់ ភក្តី អនុ​រដ្ឋលេខា​ធិ​ក្រសួង​ព័ត៌មាន ទៅ​ប្រគេន​ព្រះ​ស​ង្ឍ​នៅ​វត្ត​ចំនួន ០៤ នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​

នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម លោកស្រី សម ផល្លា បាន​ដឹកនាំ​ក្រុមការងារ រួមជាមួយ​អា​ជ្ងា​ធរ​មូលដ្ឋាន បាន​យក​ទេយ្យទាន និង​ថវិកា របស់​ឯកឧត្តម សុខ ចាន់ ភក្តី អនុរដ្ឋលេខាធិកា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពាមប្រធ្នោះ ទៅ​ប្រគេន​ព្រះ​ស​ង្ឍ​នៅ​វត្ត​ចំនួន ០៤ នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ នៅក្នុង​នោះ​វត្ត​នីមួយៗ ទទួលបាន​ថវិកា​ចំនួន ៤៥០,០០០​រៀល និង​ទេយ្យវត្ថុ​មួយចំនួនធំ​។