ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកជំទាវ កែវ ម៉ាលី និង​ចូលរួម​បុណ្យ ៧​ថ្ងៃ សព ឪពុក ឯកឧត្តម គឹម សន្តិភាព​

រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ដឹកនាំ គណៈប្រតិភូ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចូលរួម​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សា​សម្ត​ច ប្រ​ធា​នើ​ព្រឹទ្ធសភា ដែល​បានទទួល​មរណ ភាព នៅវេលា​ម៉ោង​០១:០៧​នាទី រំលងអធ្រាត្រ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៦៥ ឆ្នាំ ដោយ​រោគាពាធ​។​
​សព​លោកជំទាវ កែវ ម៉ាលី កំពុង​ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ព្រះពុទ្ធ សាសនា នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងនាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន បាន​សំដែង​នូវ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ លោកជំទាវ ឧកញ៉ា កែវ ស៊ូ​យ​ឆេង និង​ស្វាមី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់​រូប លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សា​សម្តេច​សេនា​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយ​ការបាត់បង់​រូបលោក​ជំទាវ គឺជា​ការ​នូវ​ម្តាយបង្កើត ម្តាយក្មេក ជីដូន​ប្រកបដោយ សង្គហ​ធ​ម៏ និង​ព្រហ្មវិហារ​ធ​ម៏​ដ៏​ល្អ​ប្រពៃ ។ ទោះបី​រូបរាងកាយ​លោកជំទាវ​បាន​លាចាក​លោក នេះ​ទៅហើយ​ក្តី តែ​អំពើ​ល្អជា​កុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ស្ថិតនៅ​ជានិច្ច ហើយ​អ្វី​ទៀត នោះ លោកជំទាវ ក៏បាន​បន្សល់ទុក​នូវ​ស្នាដៃ និង​សមិទ្ធិផល នានា​សម្រាប់​ប្រទេសជាតិ​។​

តាមរយះ​នេះ​សូមអោយ​ដួង​វិញ្ញាណក្ខន្ធ លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី បាន​ទៅ​សោយ សុខ​ក្នុង​សុខ​គតិ​ភព​ជានិច្ច​រៀង​ទៅ​។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ដឹកនាំ​គ​ណះ ប្រតិភូ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​បុណ្យ​គម្រប់​ខួប ៧ ថ្ងៃ​សព​របស់ មហា​ឧបាសក គឹម សាខា​ន់ ដែល​ត្រូវជា​ឪពុក​បង្កើត លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ ដែល ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅផ្ទះ​លេខ ៣៤ បុរី​ជីបម៉ុង​លេន ផ្លូវ ម៉ុង ឬ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ ។

មហា​ឧបាសក គឹម សា​ងា​ន់ បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ១៣៖៣១ នាទី រសៀល ត្រូវ​នឹង​ថ្ងៃ​ចន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៨៩​ឆ្នាំ ដោយ​ជរាពាធ​។​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងនាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​ព័ត៌មាន បាន​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ ឯកឧត្តម គឹម សន្តិភាព ដែល​បាន បាត់បង់​បី​តា​បង្កើត ហើយ​ការទទួល​មរណភាពរ​បស់ មហា​ឧបាសក គឹម សា​ងា​ន់ គឺជា​ការ បាត់បង់ បិតា បិតាក្មេក ជីតា ជីតា​ទួត ជាទីគោរព​ស្រឡាញ់​ប្រកបដោយ​សង្គហធម៌ និង​ព្រហ្ម វិហារធម៌​ដ៏​កម្រ​រកបាន ជា​មេ​គ្រួសារ គួរ​ជាទីគោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ហើយ​បាន ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន កូនចៅ​ប្រកបដោយ​គន្លង​ធម៌​។​

ការទទួល​មរណភាព​របស់ មហា​ឧបាសក គឹម សា​ងា​ន់ មាន​ថ្នាក់ដឹកនាំ​ជាតិ​ជាច្រើន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ធនធាន​ដ៏​សំខាន់ មួយ របស់​ប្រទេស​កម្ពុជា​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម គឹម សន្តិភាព តំណាងឱ្យ​គ្រួសារ​សព​បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និង​គ​ណះ ប្រតិភូ​ក្រសួង ព័ត៌មាន ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​ស្ថាប័ន​នានា ដែល​បាន​ចូលរួម​រំលែក​ទុក្ខ គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​សព​ឪពុក​របស់លោក​៕​