អភិបាលខេត្ត​កំពង់ចាម៖ ត្រូវ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​ឱកាសនិយម​ផ្សេងៗ​

អត្ថបទ៖ ជួន រតនាវង្ស

ដោយ​មើលឃើញ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩(Covid-19) នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​សកលលោក​កំពុង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ និង​ការគិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​បំពាក់​ម៉ាស៊ីន​បាញ់សម្លាប់​មេរោគ​ដោយ​អាល់កុល​ចំនួន ៥​គ្រឿង នៅលើ​ទីតាំង​សំខាន់ៗ ក្នុង​រដ្ឋបាលខេត្ត កំពង់ចាម​។​

មកដល់​មកដល់​ថ្ងៃ​សៅរ៍ ទី​១៨ ខែមេសា នេះ អាជ្ញាធរខេត្ត កំពុង​បន្ត​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​វិធានការ​ការពារ ទប់ស្កាត់ និង​ចេះ​អនាម័យ​ខ្លួនប្រាណ ជាប្រចាំ​ដើម្បី​ជៀស​ផុតពី​ជំងឺ​ដ៏​សាហាវ​នេះ​។​

ហើយក៏​សូម​ចូលរួម​អបអរ​ផងដែរ​ពាក់ព័ន្ធ​នឹង​អ្នក​ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ ទាំងអស់​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម​គឺ​បានជា​សេះ​ស្បើយ​អស់ហើយ​។ ប៉ុន្តែ​ទន្ទឹមនឹង​ការអបអរ​នេះ យើងទាំងអស់គ្នា​ក៏ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេល និង​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ក្រែង​ជំងឺ​ដ៏​សាហាវ​នេះ​ផ្ទុះ​ឡើងវិញ​ជាយថាហេតុ​ណាមួយ​ដែល​យើង​មើលមិនឃើញ​៕​