ចិន សារ៉ាត
គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ ទីតាំងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ៩កន្លែង នៅលើកំណាត់ផ្លូវជាតិលលេខ ៧០B ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្រៀមរួចជាស្រេច ដើម្បី រងចាំបដិសណ្ឋារកិច្ចការអញ្ជើញដល់ របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៩ ខែឧសភា ស្អែកនេះ ។
សូមជម្រាបថា សមិទ្ធផលនានា មានស្ពានបេតុង ចំនួន ៩កន្លែង នៅលើកំណាត់ផ្លូវជាតិលលេខ ៧០B ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមជំនួយឧបត្ថម្ភ ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ។
នារសៀលថ្ងៃទី១៨ ខែឧសភា នេះដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានដឹកនាំប្រតិភូ ១ក្រុម ក្នុងនោះមាន តំណាងមន្ទីរ អង្គភាព ក្នុងខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ដើម្បី ចុះត្រួតពិនិត្យទីតាំងខាងលើ ក្នុងន័យកែលម្អ និងបំពេញបន្ថែម ទៅលើចំណុចខ្វះខាត រួមជាមួយនឹងត្រួតពិនិត្យ ទៅលើកិច្ចការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មួយចំនួន ផងដែរ ។ យ៉ាងណាមិញ មកដល់ពេលនេះ វេទិកាគណៈអធិបតី ក៏ដូចជា ភ្ញៀវកិត្តិយស និងទាំងរោងមហាជនចូលរួម បានត្រៀមលក្ខណៈរួចរាល់ជាស្រេច ដើម្បី រង់ចាំកិច្ចដំណើរការកម្មវិធី នាថ្ងៃប្រារព្ធពិធីជាក់ស្ដែង ឈានចូលមកដល់ខាងមុខ ៕