​ឯកឧត្តម ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារ​ជាមួយ លោក Kim Hyun Jun ជា​ជំនួយការរដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន កម្ពុជា ទទួលបន្ទុក ផ្នែក ច្បាប់ និង បច្ចេកទេស ប្រព័ន្ធ Digital និង​ទទួល​អំណោយ ជា​ម៉ាស់ និង​ជែ​ល​លាងដៃ ពី​អ្នកស្រី ខៃ ណារិន​

នៅក្នុង​ឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ លោក Kim Hyun Jun និង លោក Bok Kyoung Soo ជា​ជំនួយការ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​កម្ពុជា ទទួលបន្ទុក ផ្នែក​ច្បាប់​និង បច្ចេកទេស​ប្រព័ន្ធ Digital នៃ​ក្រសួង​ព័ត៌មាន បានធ្វើ​របាយការណ៍​ជម្រាបជូន ពី​លទ្ធផល​ស្តីពី គម្រោង​កិច្ចការងារ មួយចំនួន បន្ទាប់ពី រូបលោក​ទាំង ២ នាក់ បានធ្វើ​ដំណើរ ទស្សនកិច្ច នៅ សាធារណរដ្ឋ​កូរ៉េ ក្នុង​រយះពេល​កន្លងមក​នេះ​។​

លោក Kim Hyun Jun បាន​ជម្រាបជូន​ថា ក្នុង​ដំណើរ​ទៅកាន់ សាធារណរដ្ឋ​កូរ៉េ បាន​ជួប​បាន​ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋាភិបាល​កូរ៉េ ទាក់ទង​ទៅ​និង​គម្រោង​កិច្ចការងារ មួយចំនួន ពាក់​ព​ន្ធ័​ជាមួយ ក្រសួង​ព័ត៌មាន កម្ពុជា ហើយ​ជាមួយនេះ លោក​ជំនួយការ​ទាំង​២ រូប ដែលជា​ជនជាតិ​កូរ៉េ ក៏បាន​ស្នើ​ជា​មតិយោបល់​ពី ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដើម្បី មាន​របាយ​ការ​ណ៏ បន្តទៀត​សម្រាប់​អនុវត្ត​ន៏​កិច្ចការងារ ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចាត់ទុក​របាយ​ការ​ណ៏​មួយចំនួន ដែល​ជំនួយការ កូរ៉េ ទាំង​ពីររូប គឺ​លោក Kim Hyun Jun និង លោក Bok Kyoung Soo ជម្រាបជូន​នាឱកាស នេះ​គឺជា​លទ្ធផល​ល្អ ក្នុង​ជំហាន​ដំបូង ហើយក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បន្តទៅ ជំ​ហ៊ាន បន្ទាប់ នៅក្នុង​កិច្ចការងារ នៃ កិច្ចសហការ រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង រដ្ឋាភិបាល ក៏ដូចជា ក្រសួង​ព័ត៌មាន​កម្ពុជា​។ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជម្រុញ​លើកទឹកចិត្ត ដល់ ជំនួយការ​ទាំង ២ រូប ដែល ទទួលបន្ទុក ផ្នែក​ច្បាប់​និង បច្ចេកទេស​ប្រព័ន្ធ Digital នៃ​ក្រសួង ព័ត៌មាន​កម្ពុជា ត្រូវធ្វើ​យ៉ាង ណា​អោយមាន​កិច្ចសហការ និង​ទំនាក់ទំនង​ល្អជា​មួយ គ្រប់ភាគី ពាក់​ព​ន្ធ័ ដើម្បី​ជម្រុញ​អោយ កិច្ចការងារ ទទួលបាន​លទ្ធផល​ល្អ ៕

ដោយ​ភែ​កនៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានទទួល​ជួប និង​ទទួល​អំណោយ​ជា ម៉ាស់ និង​ជែ​ល​លាង​សំអាត មេរោគ ពី​សប្បុរសជន គឺ លោកស្រី ខៃ ណារិន និង​ក្រុមគ្រួសារ នា​ទីស្តីការក្រសួង​ព័ត​មាន ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ ក្នុង​ការពារ កុំអោយ​ឆ្លង​មេរោគ កូ​វីត​១៩​។​

នៅក្នុង​ឱកាស​នោះ លោកស្រី ខៃ ណារិន មាន​ប្រសា​ស​ន៏​បញ្ចា​ក់ថា អំណោយ ទាំងនេះ ទោះបី​មាន​ចំនួន​តិច​ទូច​ក្តី តែ​ជា​ទឹកចិត្ត​សប្បុរស​ធ​ម៏ ក្នុង​ចូលរួមចំណែក​ជាមួយ រាជរដ្ឋាភិបាល តាមរយះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​ព័ត៌មាន ក្នុង​យុទ្ធនាការ​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ តាមរយះ ការ វ៉ាស់​កំដៅ ពាក់​ម៉ាស់ និង​លាង​សំអាត​ដៃ​ជាប់​ជាប្រចាំ អោយ​ស្របតាម​វិធានការ នានា ដែល​ក្រសួងសុខាភិបាល បានដាក់​ចេញ ក្នុងការ​រួមគ្នា​អនុវត្ត​ន៏​អោយមាន ប្រសិទ្ធិភាព​។​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ លោកស្រី ខៃ ណារិន និង​ក្រុមគ្រួសារ ដែលមាន​ទឹកចិត្ត ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ទិញ​ម៉ាស់ និង ជែ​ល លាងដៃ សំអាត​មេរោគ យកមក​ប្រគល់ជូន​នាឱកាស​នេះ ស្របពេល ដែល​ក្រសួង​ព័ត៌មាន កំពុង​ត្រូវការ​ជា​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ជាពិសេស​សម្រាប់​អ្នកព័ត៌មាន ដែល​ត្រូវ​ចុះ យក​ព័ត៌មាន ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវ​ប្រើប្រាស់ និង ទឹក​លាង​សំអាត ដៃ​ជាប់​ជាប្រចាំ ។

អំណោយ​ជា​ម៉ាស់ ចំនួន ២ មុ​ឺ​ន ម៉ាស់ និង​ជែ​ល​លាងដៃ សំអាត​មេរោគ ទាំង នេះ ឯកឧត្តម រដ្ឋមន្ត្រី នឹងធ្វើ​ការ បែងចែក​ដល់​បណ្តា​អគ្គនាយកដ្ឋាន​ទាំង​៥ ចំណុះ​ក្រសួង ព័ត៌មាន សម្រាប់​ប្រើប្រាស់ ដើម្បី ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ៕​