អត្ថបទ៖ ថុង សីហា
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា បាននិមន្ត អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ជួបការលំបាក និងខ្វះខាត ចំនួន១៣២ គ្រួសារ ក្នុងកំឡុងពេលការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ។
អំណោយរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង១៣២គ្រួសារ ដែលរស់នៅក្នុងភូមិទី១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម , មីមួយកេស , ត្រីខមួយយួរ និងថវិកាចំនួន៣០០០០រៀល ហើយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា បានប្រគេនទានព្រះវស្សា គ្រឿងឧបភោគ និងបច្ច័យប្រគេនដល់វត្តចំនួន៣ក្នុងឃុំចំការលើអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ៕