អភិបាលស្រុក​ស្ទឹងត្រង់ ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៣០​គ្រួសារ នៃឃុំ​ព្រែកកក់​

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ស្ទឹងត្រង់ បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៣០​គ្រួសារ គឺ​ឃុំ​ព្រែកកក់ ។

​លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៣០​គ្រួសារ បានទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក គឺ​ឃុំ​ព្រែកកក់ ចំនួន ១៥​គ្រួសារ និង​ឃុំ​ព្រែកបាក់ ចំនួន ១៥​គ្រួសារ ក្នុង​មួយៗ​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម ,​មី ១​កេះ​, ទឹកត្រី ១​យួរ​, ត្រីខ ១​យួរ និង​ថវិកា​ចំនួន ២០,០០០​រៀល ជា​អំណោយរ​បស់ឆ្នោត​មហា​សំណាង ។

​ស្ថិត​ក្នុងឱកាស​នោះដែរ អភិបាលស្រុក​ស្ទឹងត្រង់ លោក ទុន ណេ​ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​បង្កើន​ការ ការពារ​ខ្លួន ជៀសអោយផុត​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ” ៣​ការពារ និង ៣​កុំ ” ពិសេស ការលាង​សម្អាត​ដៃ​ជាប្រចាំ​, ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ , កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង របស់​ក្រសួងសុខាភិបាល ក្នង​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល ជម្ងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ក្នុង​សហគមន៍ ។​