មន្ត្រីរាជការ​រដ្ឋបាល​ស្រុក​ចំការលើ យក​សំណាក​ធ្វើតេស្ត​រហ័ស​លើក​ទី​២ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១នាក់

នួន សត្យា

(​កំពង់ចាម​)៖ មន្ត្រីរាជការ​របស់រ​ដ្ឋ​បាល​ស្រុក​ចំការលើ​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១​នេះ ដឹកនាំ​ដោយ​លោក សំ ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចំការលើ យក​សំណាក​លើក​ទី​២ បាន​រកឃើញ​វិជ្ជមាន​កូ​វីត​១៩ ១​នាក់ ជា​អ្នក​អនាម័យ ។

​បើតាម​អភិបាលស្រុក​ចំការលើ លោក សំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា លោក រួម​នឹង​លោក កុយ សាវុធ ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​ដឹកនាំ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​នៃ​រដ្ឋបាល​សាលាស្រុក កងកម្លាំង​ទាំងបី អ្នក​អនាម័យ ធ្វើតេស្ត​រហ័ស​លើក​ទី​២ (Rapit Test II) ចំនួន​១២៦​នាក់ ក្នុងនោះ​មាន​ករណី​វិជ្ជមាន ០១​នាក់ ឈ្មោះ អ៊ុយ ណា​រាម ភេទ​ស្រី (​អ្នក​អនាម័យ​នៅ​សាលាស្រុក​) ។

​លោក​អភិបាលស្រុក​បន្តថា ក្រោយពី​បាន​តេស្ត​រហ័ស​ដឹងថា មាន​ករណី​វិជ្ជមាន ០១​នាក់ ក្រុមមន្ត្រី​ជំនាញ​សុខាភិបាល​ស្រុក​ចំការលើ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ព្យាបាល ហើយ​ក្រុមមន្ត្រី​ជំនាញ​សុខាភិបាល កំពុង​ស្រាវជ្រាវ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​បន្តទៀត​។​