ថ្នាក់ដឹកនាំ​ជាច្រើនរូប​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមទាំង​អជ្ញាធរ ស្រុក​បាធាយ​អញ្ជើញ​ចុះ​ឧបត្ថម​ស្បៀងអាហារ​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​

***​នៅ​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២២​នេះ​ថ្នាក់ដឹកនាំ​ជាច្រើនរូប​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ​ក្រ សួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​គឺ​បាន​អញ្ជើញ​ចុះ​ប​ត្ថ​ម​ជា​ស្បៀងអាហារ​ជូន ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​១៤០ គ្រួសារ​ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​វត្ត​គិរី​បុប្ផារាម ក្នុង​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត កំពង់ចាម​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាល ស្រុក​បាធាយ រួមទាំង​លោក​ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​ង្គ​ម​កិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា ខេត្តកំពង់ចាម​ផងដែរ​។​

*** នៅក្នុង​ពិធី​នេះដែរ​ឯកឧត្តម ម៉ែន សុចិត្រ មានប្រសាសន៍​បញ្ជាក់ថា​ខេត្ត​មួយចំនួន​បាន ទទួលរង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ការបង្ករ បង្កើន​ផល អាជីវកម្ម​ផ្សេងៗ​។ ដូចនេះ​តាមរយះ​ក្រសួង​សង្គមកិច្ច​តែងតែ​គិតគូ​ទៅតាម​លទ្ធ ភាព​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​គិតគូ​ដល់​ពុក​ម៉ែ​បងប្អូន​ដែលមាន ជីវភាព​លំបាក​។​ជាមួយគ្នានេះ​ក្រសួង​សង្គមកិច្ច​ក៏បានផ្តល់​សេវា​ជួយ​ដោះស្រាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទៅតាម​កម្មវិធី​ផ្សេងៗ​ក្នុង​១​ខែ​រដ្ឋាភិបាល​ចំណាយលុយ​អស់​ខ្ទង់​៣០​លាន ដុល្លា​ដើម្បី​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៣​លាន​នាក់​។ បន្ទាប់ពី​លោក​ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​ង្គ​ម​កិច្ច​ខេត្ត​បាន​អាន​របាយការណ៍​ស្វាគមន៍​រួចមក​លោក ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ​មានប្រសាសន៍​បញ្ជាក់ទៀតថា​ជាក់ស្ដែង​ប្រជាកសិករ​ឆ្នាំនេះ​បាន អនុវត្ត​លើ​ការងារ​បង្ករ​បង្កើត​ផល​ស្រូវ​រដូវវស្សា​បាន ២០,៣៥៥​ហិច​តា ស្មើនឹង ៩៦.៥១% នៃ​ផែនការ ២១,០៩០​ហិច​តា​។ ប៉ុន្តែ​ដោយ​ទឹកជំនន់ ឆ្នាំនេះ​ក៏​ជន​ខ្លាំង ហើយ​ភ្លៀង ក៏​ធ្លាក់​ជោកជាំ​បណ្តាល​ឲ្យ​ប៉ះពាល់ និង​ខូច ខាត​ស្រូវ ចំនួន ២,៧៤៥​ហិច​តា ក្នុង​ឃុំ​ចំនួន ៩​ឃុំ ស្មើនឹង​៥៣​ភូមិ​ត្រូវជា​២,៥១៧​គ្រួសារ ដែល​កន្លងទៅនេះ រដ្ឋបាល​ស្រុក ក៏បាន​ធ្វើការ ស្នើសុំ ស្រូវពូជ​ពីរ​ដ្ឋ​រាជរដ្ឋាភិបាល សម្រាប់​ស្ដារឡើងវិញ​នៅពេល​ទឹក ជំនន់​ស្រុក​រួច​។ ដោយឡែក​ថ្ងៃ នេះ​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះ ខាត​ស្បៀង ចំនួន ១០០ គ្រួសារ មកពី ៣​ឃុំ មាន ឃុំ​បាធាយ ចំនួន ២០​គ្រួសារ ឃុំ​មេ​ព្រីង ចំនួន​២០​គ្រួសារ និង​ឃុំ​ជើងព្រៃ ចំនួន​២០​គ្រួសារ និង ខាង​បងប្អូន ជនពិកា​ចំនួន​៤០​គ្រួសារ​ផងដែរ​៕​