ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ចុះ​ពិនិត្យ​អគារ​ថ្មី​មន្ទីរ​ព័ត៌មាន​ខេត្តកំពត និង​ចុះ​ពិនិត្យ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​នៅលើ​ភ្នំ​បូកគោ​

ក្នុងឱកាស​ចុះ​បំបេញបេសកកម្ម​ការងា​រ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ខេត្តកំពត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​ដំណើរ ដោយ​ថ្នាក់ដឹកនាំ មួយចំនួន​ក្រោម​ឱវាទ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​ថ្មី​មន្ទីរ​ព័ត៌មាន ខេត្តកំពត ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នៅ​អគារ​ចាស់ ។

តាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពត បានអោយដឹងថា អគារ​មន្ទីរ ថ្មី​នេះ ត្រូវបាន​កសាងឡើង ដើម្បី​បំពេញបន្ថែម កន្លែង​អោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មាន ការិយាល័យ​ល្អ សម្រាប់​បំពេញ​កិច្ចការងារ និង​មាន​បន្ទប់​ប្រជុំ ធំ​ទូលាយ ងាយស្រួល​ជួបប្រជុំ និង​ធ្វើ​កិច្ចការងារ កាន់​តែមាន​ប្រសិទ្ធិភាព និង​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន ខេត្តកំពត សរុប​មាន​ចំនួន ៣៧ នាក់ ដោយបាន​បែង ចែក​ភារកិច្ច​ការងារ​តាម​ជំនាញ ក្នុងនោះ ការងារ​វិទ្យុ ផ្សាយ​តាម​រលកធាតុអាកាស​គឺ​ស្ថា​នី​យ៏ វិទ្យុ ៩ មករា FM 99.70 MHz ហើយ​មន្ទីរ​ក៏បាន​ធ្វើការ​ផ្សាយ​សាកល្បង ទូរ​ទស្ស​ន៏​អន​ឡាញ ក្នុង​១​ថ្ងៃ ៧ ម៉ោង ។ ក្រៅពី​ការផ្សព្វផ្សាយ​ក្នុង​ខេត្ត មន្ទីរ​ក៏បាន​ផ្ញើ​អត្ថបទ រូបភាព ទៅ​ផ្សាយ នៅ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏ ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា និង​បណ្តា ប្រព​ន្ធ័​ផ្សព្វផ្សាយ ឯកជន ផងដែរ​។

ការងារ​ផ្សព្វផ្សាយ​នេះដែរ មន្ទីរ​ក៏មាន​ការិយាល័យ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ផ្សាយ​ព័ត៌មាន​ជាច្រើន ព្រមទាំង​បង្ហោះ​តាម​ប្រព​ន្ធ័ Facebook Page មន្ទីរ​ថែមទៀត ផងដែរ​។ សម្រាប់​ខេត្តកំពត មាន​វិទ្យុ ផ្សាយ​ផ្ទាល់​ចំនួន ៦ ស្ថា​នី​យ៏ វិទ្យុ​ផ្សាយ​បន្ត ៤ ស្ថា​នី​យ៏ ទូរ​ទស្ស​ន៏​ផ្សាយ​បន្ត ៥ និង​ទូរ​ទស្ស​ន៏ ខ្សែកាប ៦ ស្ថា​នី​យ៏ ។​ជា​ទិសដៅ​បន្ត​ទៅមុខទៀត មន្ទីរ​ព័ត៌មាន​ខេត្តកំពត បន្ត​យកចិត្តទុកដាក់​ប្រមូល ព័ត៌មាន និង​សហការ​ប្រមូល ព័ត៌មាន ពី គ្រប់​មជ្ឈដ្ឋាន ទាំង​ថ្នាកជាតិ និង​ថ្នាក់ក្រោម​ជាតិ ផ្តោត លើ​ព័ត៌មាន​ទាន់​ហេតុ​ការ​ណ៏ គោល នយោបាយ​សមិទ្ធិផលរ​បស់​រាជរដ្ឋាភិបាល លើ​គ្រប់ វិស័យ ចំណេះដឹង​គ្រប់ ប្រភេទ​ដើម្បី
​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ​។​

តម​កនៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ​ថ្នាក់ ដឹកនាំ មន្ត្រី​ជំនាញ និង​វិស្វករ​ផ្នែក​សំណង់ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​អគារ ស្ថានីយ៍​ផ្សាយ បន្ត វិទ្យុ និង ទូរទស្សន៍ នៅលើ​ភ្នំ​បូកគោ ខេត្តកំពត ។​

​អគារ​ស្ថា​នី​យ៏ វិទ្យុ និង​ទូរ​ទស្ស​ន៏ ខេត្តកំពត នេះ​ត្រូវបាន​កសាងឡើង​តាំងពី​កំឡុង​ឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែ​រហូតមក​ដលពេលនេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅហើយ ដែល ទាមទារ ធ្វើការ​ជួសជុល​កែលំអ ជាថ្មី​ឡើងវិញ អាចដាក់​សំភា​រះ ម៉ាស៊ីន​ផ្សាយបាន​។ ដូច្នេះ ការដែល​ឯកឧត្តម រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ បច្ចេកទេស និង​ផ្នែក​សំណង់ មកកាន់​ទីតាំង​នេះ ដើម្បី​ធ្វើការ​ពិនិត្យ​លើក​គម្រោង​ចំណាយ ក្នុងការ​ជួសជុល​កែលំអ​ឡើងវិញ នៅលើ​ទីតាំង ចាស់ ដែលមាន​កំពស់​ខ្ពស់ ហើយ​មាន សា​រះ​សំខាន់ ដែល​អាចធ្វើ​ការផ្សព្វផ្សាយ គ្របដណ្តប់ តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ និង​តាម​បណ្តា​នា​ភាគ និរតី នៃ​ប្រទេស​។ អគារ​នេះ ក្នុង​ដំណើរ កសាង ឡើងវិញ​មាន រយះពេល​វែង ដោយសារ បញ្ហា​អាកាសធាតុ និង​ការងារ សំ​នង់​ស្ថិត ក្នុង​ផែនការ​។ ដូច្នេះ​ឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់​ព​ន្ធ័​បាន អញ្ជើញ​មក ពិនិត្យ ផ្ទាល់ ដើម្បី​ធ្វើការ​ព​ន្លឿ​ន​កិច្ចការងារ ជួសជុល​អគារ​ឡើងវិញ ស្រប​ជាមួយនិង​ដំណើរការ​នៃ គោលនយោបាយ ឌីជីថល របស់ ក្រសួង​ព័ត៌មាន ដែល​បាន​ដាក់ចេញ ក្នុង​គម្រោង​ចន្លោះ​ឆ្នាំ ២០២១ រហូតដល់​ឆ្នាំ​២០២៣ ហើយ ទីតាំង​ចំណុច​នៅលើ​ភ្នំ​បូកគោ​នេះ ក៏​ជា​គោលដៅ មួយ នៃ បង្គោល​អង់​តែ​ន សម្រាប់​ថ្នាល វិទ្យុ និង​ទូរ​ទស្ស​ន៏ ឌីជីថល នេះ​ផងដែរ​។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ទីតាំង​នៅលើ​ភ្នំ​បូកគោ​នេះ មាន លក្ខណ​: អំណោយផល​ល្អ សម្រាប់​ដាក់​ស្ថា​នី​យ៏​ផ្សាយ​បន្ត​វិទ្យុជាតិ​FM ៩៦ វិទ្យុ FM វត្តភ្នំ វិទ្យុ FM ខេត្តកំពត និង​ទូរ​ទស្ស​ន៏​ជាតិ​កម្ពុជា ផ្សាយ​បន្ត ដែល​អាច​ផ្សាយបាន​ទៅកាន់​តំបន់ ឆ្ងាយៗ ពិសេស​សម្រាប់​អ្នកនេសាទ​នៅ​សមុទ្រ អាច​បើក​មើលឃើញ និង​ស្តាប់​បាន ពី​ការ ផ្សាយ របស់​វិទ្យុ និង​ទូរ​ទស្ស​ន៏ អំពី​ដំណឹង និង​ព័ត៌មាន​ថ្មីៗ ទាន់​ហេតុ​ការ​ណ៏ ហើយ​អ្វីដែល​សំខាន់​
​គឺ​ការផ្សាយ ព្យាករ​ណ៏​អាកាសធាតុ សម្រាប់​អ្នកនេសាទ​នៅ​សមុទ្រ​បានដឹង​ជៀស​ពី​ឧបទ្ទវ ហេតុ​ផ្សេងៗ​ដែល កើតមាន​។ ជាមួយគ្នានេះដែរ ក្នុង​គម្រោង​នៃ​ការសាងសង់​អគារ​នេះ ក៏​ទុក សម្រាប់​អោយ​មន្ត្រី ក្រសួង​ព័ត៌មាន មកលេង​កំសាន្ត និង​ស្នាក់នៅ ផងដែរ​។​

សម្រាប់​គម្រោង​នៃ​ការកសាង និង​ជួសជុល​អគារ ដែល​បំរើ​ដល់​ការងារ​ផ្សព្វផ្សាយ អោយបាន​ច្រើន​កន្លែង ដោយហេតុថា ពី​១​ថ្ងៃ​ទៅមួយថ្ងៃ សម្រាប់​ក្រសួង​ព័ត៌មាន កាន់​តែមាន កិច្ចការងារ​ជាច្រើន​ដែល​ត្រូវបំពេញ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើយ៉ាងណា​អោយ វិស័យ​ព័ត៌មាន និង​សោត​ទស្ស​ន៏​កាន់តែ​រីកចម្រើន ស្របតាម​ការវិវត្ត​ន៏​នៃ​បច្ចេកវិទ្យា ព័ត៌មាន វិទ្យា និង​ស្របតាម​ទិស​ស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណា​ក៏បាន ៕