![](https://www.pdikampongcham.info/wp-content/uploads/2024/11/466739904_1074416467812905_7453193256308155634_n-1024x682.jpg)
កំពង់ចាម ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម ស្ដីអំពីគម្រោងបង្កើតឃ្លាំងស្តុកកសិផលកសិកម្ម របស់ប្រជាកសិករដើម្បីនាំចេញទៅក្រៅប្រទេស ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។
រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម អ៊ុង សំអាត បានលើកឡើងថា ដើម្បីឲ្យខេត្តមានសេដ្ឋកិច្ច សំខាន់បំផុតត្រូវឲ្យដឹងពីកន្លែងផលិតសិន ។ ដូច្នេះមន្ត្រីនៃមន្ទីរកសិកម្មខេត្ត ត្រូវចេះជួយកសិករ អត់មានគំនិតអភិវឌ្ឍ ក្នុងការដាំដុះ ទៅតាមផ្នែកដំណាំនីមួយៗ តាមបណ្ដាលស្រុកផ្សេងៗ គ្នា ពោលគឺជួយតម្រង់ទិសក្នុងការផលិត និងប្រមូលផ្ដុំព័ត៌មានឲ្យបានប្រភេទកសិផល ដូចជាដំណាំស្វាយ ដំណាំស្វាយចន្ទី ដំណាំស្រូវ ។ល។ ដើម្បីមានទិន្នន័យច្បាស់លាស់ សម្រាប់ឲ្យអាជ្ញាធរខេត្ត ធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស រកទីផ្សារនាំចេញកសិផលទាំងនោះទៅក្រៅប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីធានាបាននូវឃ្លាំងស្តុកមួយ លុះត្រាតែយើងមានកសិផលក្នុងចំនួនជាក់លាក់ និងមានគុណភាពខ្ពស់ ។ ដូច្នេះត្រូវមានថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ជួយសម្របសម្រួល ក្នុងការប្រមូលកសិផល រីឯ ក្រុមការងារជំនាញនៃមន្ទីរកសិកម្ម ជាអ្នកជួយបន្ថែមលើការងារនេះផងដែរ ៕
![](https://www.pdikampongcham.info/wp-content/uploads/2024/11/467481958_1074416404479578_6544923372470042085_n-828x1024.jpg)
![](https://www.pdikampongcham.info/wp-content/uploads/2024/11/467022289_1074416331146252_2530169836473258540_n-1024x682.jpg)
![](https://www.pdikampongcham.info/wp-content/uploads/2024/11/466606313_1074416377812914_6459200520469529224_n-1024x682.jpg)
![](https://www.pdikampongcham.info/wp-content/uploads/2024/11/467403352_1074416431146242_6502009025981663383_n-1024x682.jpg)