ដោយ៖ ភ័ណ្ឌ ប៉ាង
ដោយមានការសហការរវាងអាជ្ញាធរឃុំនិងរដ្ឋករទឹក គិតមកត្រឹមឆ្នាំ២០២០នេះ តំលៃប្រព័ន្ធទឹកស្អាតក្នុងឃុំរំចែកបញ្ចុះនៅសល់ត្រឹម១៩០០រៀល ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋកាត់បន្ថយការចំណាយថវិកាក្នុងគ្រួសារនេះបើតាមការអោយដឹងពី លោក ខៀន ចំរើន ជំទប់ទី១ ឃុំរំចែក។
លោក ខៀន ចំរើន មានប្រសាសន៍ថា តំលៃទឹកស្អាតដែលមានទីតាំងនៅភ្នំហាន់ជ័យ ក្រុមហ៊ុនបានបញ្ចុះតំលៃជាបន្តទៀតក្នុង២០២០នេះ ដោយក្នុង១គីបមានតំលៃ១៩០០រៀល ដែលកាលពីឆ្នាំ២០១៩មានតម្លៃ ក្នុង១គីប ២០០០រៀល។ ការបញ្ចុះតំលៃរបស់ក្រុមហ៊ុនទឹកស្អាតនេះ ដោយសារតែ មានសំណូមពរពីប្រជាពលរដ្ឋ និងមានការសម្រួលពីអាជ្ញាធរជាមួយ ក្រុមហ៊ុនបាន សំរេចក្នុងមួយឆ្នាំបញ្ចុះតំលៃមួយរយរៀលជូនប្រជាពលរដ្ឋ។លោកបន្តថា ចាប់ពីបង្តើតប្រព័ន្ធទឹកស្អាត កាលពី២០១៤ ក្រុមហ៊ុនបានបញ្ចុះចំនួនប្រាំមួយម្តងរួច ហើយជាបន្តទៀតក្រុមហ៊ុនប្រព័ន្ធទឹកឹស្អាតនឹង បន្តបញ្ចុះតំលៃជាបន្តបន្ទាប់។
លោកអោយដឹងទៀតថា សម្រាប់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគ្នានលិទ្ធភាពប្រើប្រាស់ ទឹកស្អាតក្រុមហ៊ុនបានអនុគ្រោះបង់ថ្លៃសេវាជូន ហើយលក្ខខ័ណ្ឌ ក្នុងការលើកលែងនេះ ត្រូវជាគ្រួសារដែលមានប័ត្រក្រី១និងក្រ២ទើបក្រុមហ៊ុនភ្ពាប់ទឹកឲ្យប្រើប្រាស់បាន។ដោយឡែកអាជ្ញាធរឃុំរំចែក ចាប់តាំងពី ២០១៨ មកអាជ្ញាធរឃុំបានជួយគ្រួសារក្រីក្រឲ្យមានទឹកស្អាតប្រើប្រាស់ដែរមានចំនួន៥គ្រួសារ ដោយក្នុងឆ្នាំ២០១៨ជួយបាន៣គ្រួសារ និង២០១៩ជួយ២គ្រួសារ ក៏ប៉ុន្តែ ការជួយនេះបានត្រឹមតែ៥០ លើ៥០តែប៉ុណ្ណោះ។
លោកផែ ខៀន ចំរើនមានប្រសាសន៏បញ្ជាក់ថាអាជ្ញាធរឃុំរំចែកនឹងធ្វើការពិភាក្សាជាមួយ ររដ្ឋករទឹកជាបន្តទៀត ដើម្បីស្នើរសុំឲ្យ ក្រុមហ៊ុនបញ្ចុះតំលៃទឹកឲ្យនៅកំរិតសមរម្យ ។