ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជេីញ សំណេះសំណាល ជាមួយកម្មករ កម្មការិនី ប្រមាណជិត៧០០០នាក់ នៅរោងចក្រផលិតស្បែកជេីង កាលីតុន ក្នុងស្រុកជេីងព្រៃ

ថុង សីហា

កំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានអញ្ជេីញ សំណេះសំណាល ជាមួយកម្មករ កម្មការិនី ប្រមាណជិត៧០០០នាក់ នៅរោងចក្រផលិតស្បែកជេីង កាលីតុន ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ ។ ក្នុងនោះដែរ ក៍មានការអញ្ជេីញចូលរួមពី សំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ អ្នកតំណាង រាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកជេីងព្រៃ។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី ប្រមាណជិត៧០០០នាក់ នៅរោងចក្រផលិតស្បែកជេីង កាលីតុន ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា កត្តាសុខសន្តិភាពបាននាំឲ្យយេីងបានជួបជុំគ្នា រីករាយ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ ។ ឯកឧត្តម បញ្ជាក់ ទៀតថា អរគុណ ដល់អ្នកវិនិយោគ ដែលបានខិតខំបង្កេីតជារោងចក្រធ្វេីឲ្យចង្វាក់ផលិតកម្មយ៉ាងល្អ ដេីម្បីជួយដល់បងប្អូនប្រជាពលរដ្ឋទទួលបានការងារធ្វេី ដោយគ្មានចំណាកស្រុក ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលលេីកម្ពស់ជីវភាពជាប្រចាំ លេីប្រាប់បៀវត្សន៍ និងរាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ចំពោះស្ត្រីជាកម្មការីនី ដែលពពោះ នឹងទទួលបានប្រាក់សមធម៍ និងប្រាក់គាំពាសង្គមរបស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានិត បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរសុខទុក្ខបងប្អូនគ្រប់ពេលវេលា ពោលគឺក្នុងកាលៈទេសៈកូវីដ១៩នេះ សម្តេច តេជោ ខិតខំប្រឹងប្រែង ស្វះស្វែងរកវ៉ាក់សាំងបង្ការជម្ងឺ១៩ មកចាក់ជូនបងប្អូនកម្មករកម្មាការីនី ទៀតផង។ “មានវ៉ាក់សាំង គឺយើងមានកងការពារមួយសាំយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។

ឯកឧត្តម ហ៊ុន ម៉ានិត ក៍បាន អំពាវនាវ ដល់កម្មករ កម្មការិនី ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបច្ចប្បន្ន ដោយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕