ជំទាវ កុល ធារិន លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ តំណាងរាស្ត្រមណ្តលកំពង់ចាម អមដំណើរដោយលោក ទុន ណេតអភិបាលនៃគណអភិបាលស្រុក និងអាជ្ញាធភូមិឃុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកថវិកាជូនដល់អាជ្ងាធរឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ លោកជំទាវ កុល ធារិន បានផ្ដាំផ្ងើរដល់បងប្អូនត្រូវចេះថែរក្សាសុខភាព និងត្រូវរក្សាគោលការណ៍អនាម័យក្នុងការរស់នៅជាប្រចាំ ជាពិសេសត្រូវបង្ការការពារខ្លួនពីជំងឺកូវិដ ដែលកំពុងនៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជានៅឡើយ។ ជាពិសេស ត្រូវមានការប្រុងប្រយ័ត្នកុំឲ្យកូនចៅលេងទឹក នៅរដូវទឹកឡើង ដើម្បីបង្ការគ្រោះថ្នាក់លង់ទឹក។
ស្ថិតនៅក្នុងឧិកាសនោះដែរ លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាននាំយកថវិកា ១,០០០,០០០រៀល ដែលជាថវិការបស់ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ជូនដល់អាជ្ងាធរឃុំព្រែកបាក់ សម្រាប់ចាក់ដីធ្វើផ្លូវចាស់មួយខ្សែប្រវែងជាង១០០ម៉ែត្រ ដែលជាផ្លូវចាស់បណ្តោយតាមាត់ទន្លេស្តិតនៅភូមិព្រែករលួស ឃុំព្រែកបាក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។