អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោកស្រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម នាំ​អំណោយ​ជូនដល់​​រដ្ឋបាល​ឃុំ​ពាមប្រធ្នោះ

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម សុខ ចាន់​ភក្តី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន និង​លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ចាម អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ពាមប្រធ្នោះ ព្រមទាំង​សហការី​
​នៅ​ព្រឹក​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ​ទៅ​ប្រគល់ជូន​រដ្ឋបាល​ឃុំ​ពាមប្រធ្នោះ ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

​បើតាម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម លោកស្រី សម ផល្លា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អំណោយ​របស់​ក្រុមការងារ ដែល​បាន​ផ្ដល់ជូន​រដ្ឋបាល​ឃុំ​ពាមប្រធ្នោះ នាឱកាស​នោះ មានដូចជា អង្ករ ចំនួន ៦​បេ ស្មើ​១៥០​គីឡូក្រាម​, ទឹក​សុទ្ធ ច​ចំនួន​៣០​កេស​, មី ម៉ា​ម៉ា ចំនួន​១០​កេស​, ម៉ាស់ ចំនួន ៥០​ប្រអប់ ស្មើ​១​កេស​ធំ និង​ថវិកា រ ចំនួន ២០០,០០០​រៀល ដែល​
​សរុប​ជា​ថវិកា​ទាំងអស់ ចំនួន ១,៥០០,៥០០០​រៀល​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ ចាន់​ភក្តី ក៏បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ខ្លីៗ អំពី​គម្រោង​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡ​ញ (Zoom) ដើម្បី​បន្ត​និរន្ត​ភាព​ការងារ និង​បង្កើត​ក្រុមយុវជន​សកម្ម ឬ​ក្រុម​ប្រតិកម្ម​រហ័ស ប្រចាំ​ឃុំ នាពេលខាងមុខ​ផងដែរ​។​