លោកជំទាវ​ ប៉ាង​ ដា​នី ​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ​សកម្មភាព​ ​របស់​គណៈ​កម្ម​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ខរ​ត្ត​កំពង់ចាម​

អត្ថបទ៖ ទឹម សំណាង

លោកជំទាវ​ប៉ាង​ដា​នី​អភិបាលរង​ខេត្ត​ដំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អ៊ុន​ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​លើកឡើងថា​៖​ក្រុមការងា​របស់​គណៈ​កម្ម​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវ​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ការគោរព​នូវ​ផែនការ​ក៏ដូចជា​ធ្វើតាម​នូវ​តួនាទី​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​ជួន​ដូរ​មនុស្ស ការលើកឡើង​បែបនេះ​គឺ​បាន​ធ្វើឡើង​ក្នុងឱកាស ដែល​លោកជំទាវ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង ពិធី​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ​សកម្មភាព​រប​ស់​គណៈ​កម្ម​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ខរ​ត្ត​កំពង់ចាម​ដែល​បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០​និង​ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ប្រធាន​អនុប្រធាន​មន្ទីរ ស្ថាប័ន​អង្គភាព​ពាក់​ព​ន្ធ័​និង​អាជ្ញា​ស្រុក​មួយចំនួន​ផងដែរ​។​

នៅក្នុង​របាយការណ៍រ​បស់​លោក​ចេង ហ៊ាង ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ចាម​បាន​គូសបញ្ជាក់ថា​៖​ចំណាកស្រុក​ទូទាំង​ខេត្តកំពង់ចាម​សរុប​មាន​ចំនួន​៨៤.២២៣​នាក់​ក្នុងនោះ​ស្រី​មាន​ចំ​នួ​៤០.៧៧៨ នាក់​។​នៅក្នុង​ឆ្នាំ​២០២០​នេះ​ពលករ​ចំណូលស្រុក​មាន​ចំនួន​សរុប​៤៧១៩​នាក់​ស្រី​១៧៧៩​នាក់​ស្មើ​និង ៨៩%​នៃ​ចំណូលស្រុក​សរុប​និង​បាន​រួច​ផុតពី​ជម្ងឺឆ្លង​កូ​វីដ​១៩​ផងដែរ​។​ចំពោះ​បញ្ហា​ប្រឈម​រប​សើ​បេ​ក្ខ ជន​និង​អ្នក​ចំណាកស្រុក​រួមមាន​បញ្ហា​ចាញ់បោក​មេខ្យល់​ការជួញដូរ​មនុស្ស​និង​ការឆ្លង​មេរោគ​កូ​វីដ​១៩​និង​ការរំលោភបំពាន​សិទ្ធ​និង​ផលប្រយោជន៍​ផ្សេងៗ​។​ល​៕

អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកជំទាវ​ប៉ាង​ដា​នី​អភិបាលរង​ខេត្ត​ដំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អ៊ុន​ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​បាន​លើក​សរ សើរ​ចំពោះ​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​សិក្សា​ស្រាវជ្រាវ​ស្វែ​យល់​ពី​សកម្មភាព​នៃ​ការ ជួញដូរ​មនុស្ស​រហូត​ឈានដល់​សម្រេច​លទ្ធផល​ជា​បន្តបន្ទាប់​ក្នុងនោះ​មេខ្យល់​ក៏​ចាប់​ឃាត់ខ្លួន​បាន​និង ជនរងគ្រោះ​ក៏​យើង​បានទទួល​ហើយ​ដែរ​។

​លោកជំទាវ​ក៏បាន​បនតថា​៖​ក្រុមការងា​របស់​គណៈ​កម្ម​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវ​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ការគោរព​នូវ​ផែនការ​ក៏ដូចជា​ធ្វើតាម​នូវ​តួនាទី​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​ជួន​ដូរ​មនុស្ស​ពិសេស​ការស្រាវជ្រាវ​រុករក​បន្ត ពពួក​ក្រុម​មេខ្យល់​ដែល​តែងតែ​បញ្ចុះបញ្ចូល​អ​នា​ព្យាបាល​ស្លុង​គំនិត​ចាញ់បោក ពួកគេ​តាម​ការសន្យា​នានា​។​ដូច្នេះ​សូម​ក្រុម​យើង​ទាំង​៦​ត្រូវ​បន្ត​សហការ​ណ៍​គ្នា​ឲ្យ​បានល្អ​បន្ថែមទៀត​សំដៅ​បង្កើន​នូវ​សមត្ថ ភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​និង​ទទួលបាន​ភាពជោគជ័យ​ជា​រៀងរហូត​។​