នួន សត្យា
(កំពង់ចាម)៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះត្រួតពិនិត្យជំងឺភ្នែកក្រហម នៅក្នុងខេត្តកំពង់ចាម ។
នៅក្នុងបេសកកម្មនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំមន្ទីរ ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមផងដែរ ។
សូមបញ្ជាក់ថា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បន្ទាប់ពីបានអញ្ជើញចុះមកត្រួតពិនិត្យមេីលជំងឺភ្នែកក្រហម ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួច លោកជំទាវ បានអញ្ជើញទៅពិនិត្យជំងឺផ្នែកក្រហមនេះនៅ មណ្ឌលសុខភាព ព្រីងជុំ នៅក្នុងស្រុកជេីងព្រៃ ខេត្តកំពង់ចាមផងដែរ ដោយមានការចូលរួមពី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោកអភិបាលស្រុកជេីងព្រៃ លោកប្រធានការិយាល័យស្រុកប្រតិបត្តិជេីងព្រៃផងដែរ ៕