សមត្ថកិច្ច ចុះបង្ក្រាប​ទីតាំង​ល្បែង​មាន់​ជល់ អាប៉ោង ក្នុងស្រុក​ស្ទឹងត្រង់

អត្ថបទ៖ ថុង សីហា

ក្រោម​ការបញ្ជារ​ផ្ទា​ល់ពី ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជារ​កងកម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ចុះបង្ក្រាប ទីតាំង ល្បែង​ជល់​មាន់ អាប៉ោង​មួយកន្លែង នៅ​ចំណុច​ក្រោយ​វត្ត​ទួលរ​ការ​ស្ថិតនៅ​ភូមិ​ទួលរ​ការឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ចុះបង្ក្រាប ដោយបាន ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​អនកញៀន​ល្បែង​ចំនួន​០៨​នាក់ រួមទាំង​វត្ថុតាង​។

​ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​នោះដែរ ក្រោម​ការសម្របសម្រួល​ដឹកនាំ​ដោយ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម ចុះទៅ​ផ្ទាល់ នៅ​
​នៅវេលា​ម៉ោង​៣​នឹង ៤០​នាទី ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០២០ ដោយបាន​សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សែម ឃាង ។ ក្នុង​ប្រតិបត្តិការ បង្ក្រាប​នេះ គឺ​ដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ់​ពេក ធ្វេ​ី​ឲ្យ​អ្នកញៀន​ល្បែង​ដឹងខ្លួន​មុន និង​បាន​រត់គេច​អស់​មួយចំនួន ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ រួមទាំង​វត្ថុតាង​មាន :
.​ម៉ូតូ​ចំនួន ២៦ គ្រឿង​
.​ហាន់​តោ​អាប៉ោង​ចំនួន ០១ សម្រាប់​
.​មាន់​ចំនួន​០៥​ក្បាល​
.​ជញ្ជីង​ថ្លឹង​ចំនួន​០១
.​និង​សម្ភារៈ​មួយចំនួនទៀត ។​

​បច្ចុប្បន្ន ទាំង​៨​នាក់​ដែល​បាន​ឃាត់ខ្លួន ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ធ្វើសួរនាំ​និង​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​។