ឯកឧត្តម ព្រុំ សុខា ប្រកាស​តែងតាំង លោក ថៃ ពិសិដ្ឋ ចូលកាន់ មុខដំណែង ជាប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកំពង់ចាម​

អត្ថបទ៖ លឹម ប៉ៃលិន

ប្រកាស តែងតាំង​លោក ថៃ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តកំពង់ចាម ជំនួស​លោក ម៉ម ភឿ​ក ដែល​បានទទួល​ភារកិច្ច​ថ្មី ពិធី នេះ ត្រូវ បាន ធ្វេ​ី ឡើង នា​ព្រឹក ថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោម វត្តមាន ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួង មុខងារ សាធារណៈ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម ដោយមាន​ការ អញ្ជើញ ចូលរួម ពី ប្រតិភូ ក្រសួង អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។

​ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួង មុខងារ សាធារណៈ បាន ថ្លែង ការ កោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរ ខេត្តកំពង់ចាម គ្រប់ ជំនាន់ ក្នុង ការ ដឹកនាំ ក៏ដូចជា ការ អភិវឌ្ឍន៍ ខេត្ត ឲ្យ កាន់តែ មាន ការ រីកចម្រើន គួរ​ឲ្យ កត់សម្គាល់ ពី មួយថ្ងៃ ទៅ មួយថ្ងៃ ហើយ ឯកឧត្តម រដ្ឋមន្ត្រី ក៏ បាន ធ្វេ​ី ការ ផ្តាំ​ផ្ញេ​ី​រ ដល់​មន្ត្រី មុខងារ សាធារណៈ សូម ឲ្យ ពង្រីក សមត្ថភាព របស់ ខ្លួន ឲ្យ បាន​សាក​សម ជា សេនាធិការ ដែល ជា ទី ទុកចិត្ត របស់ ក្រុម ប្រឹក្សា គណៈ​អភិបាល ក៏ដូចជា ឯកឧត្តម​អភិបាលខេត្ត រ ពោលគឺ ត្រូវ មាន សមត្ថភាព ក្នុង ការ បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឲ្យ ដូចជា អ្នក បម្រើ សេវា ឯកជន ធ្វើ យ៉ាងណា ត្រូវ​ឲ្យ អតិថិជន​មានការ សប្បាយ ចិត្ត នោះ យើង ក៏ សប្បាយ ចិត្ត ដូចគ្នា ដែរ ។

​ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម ក៏បាន ធ្វើ ការ ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ដែល​ទើបនឹង​ទទួលបាន​ការតែងតាំង ថ្មី ឲ្យ បន្ត​និរន្តរភាព​ការងារ និង រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ព្រមទាំង មាន​របៀបរបប​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី និង​សេចក្តីណែនាំ​ផ្សេងៗ ហេ​ី​យ ត្រូវ ការពារ​ផលប្រយោជន៍​មន្ត្រីរាជការ​ស៊ីវិល ដោយ​ផ្អែកលើ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ស៊ីវិល ឬ​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន រួមទាំង កិច្ចសហការ​ល្អជា​មួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជាពិសេស ត្រូវ​មានគំនិត​ផ្តួចផ្តើម សិក្សា​ស្រាវជ្រាវ ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន នានា​ផងដែរ ៕​