​លោលជំទាវតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នាំយក​យក​សម្ភារៈ និង​ថវិកា​របស់​ឯកឧត្តម ហ៊ុន ណេង ប្រគល់ជូន​ស្ត្រី​ទើប​សម្រាលកូន ជួប​ការលំបាក​

លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០២០ បាន​នាំយក​សម្ភារៈ និង​ថវិកា របស់ ឯកឧត្តម ហ៊ុន ណេង និង​លោ​ជំទាវ ទៅ​ប្រគល់ជូន​អុ្ន​ក​ស្រី ផន ម៉ាលី ទើប​សម្រាលកូន និង​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ រស់នៅ​ភូមិ​ព្រែក​រលួស ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់​។​

នៅក្នុង​ឱកាស​នោះ លោកជំទាវ កុល ធា​រិ​ន ក៏បាន​ផ្ដាំ​ផ្ងើ​រ​ដល់​អ្នកស្រី ផន ម៉ាលី ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​ឧស្សាហ៍​ពិសារ​អាហារ​ដែលមាន​ជីវជាតិ​គ្រប់​សម្រាប់​រាយ​កាយ ដើម្បី​ទ្រទ្រង់​ខ្លួនឯង និង​កូន​ដែល​ទើប​សម្រាល​រួចមក​។ លោកជំទាវ​ក៏​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​កូ​វីដ ១៩ ដែល​នៅតែ​ជា​ក្ដីបារម្ភ​របស់​ប្រទេស មិនត្រូវ​ធ្វេសប្រហែស ដោយ​ឧស្សាហ​ន៍​អនុវត្ត​ទៅតាម​គោលការណ៍​អនាម័យ​ស្អាត ៣​យ៉ាង និង​ចូលរួម​គោរព​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផ្ទាល់ គ្រួសារ និង​ជនរួមជាតិ​យើង​។

លោកជំទាវ​តំណាងរាស្ត្រ​បាន​នាំយក​សម្ភារៈ និង​ថវិកា សរុប​ចំនួន ៥០​ម៉ឺន​រៀល របស់ ឯកឧត្តម ហ៊ុន ណេង និង​លោ​ជំទាវ ទៅ​ប្រគល់ជូន​អ្នកស្រី ផន ម៉ាលី អាយុ ២៧​ឆ្នាំ ទើប​សម្រាល​កូនប្រុស​ទី​៣​។ បន្ទាប់មក លោកជំទាវ​ទាំង​៣ បាន​ចូលរួម​សកម្មភាព​ជួសជុលផ្ទះ​ដែល​ជួយឧបត្ថម្ភ​ពី​លោក ទុន ណេ​ត​អភិបាលស្រុក​ស្ទឹងត្រង់​។