រមណីយដ្ឋាន​ទឹកឆា មាន​ភ្ញៀវ​ទេសចរណ៍ មកលេង​កម្សាន្ត​ច្រើនជាងគេ​ ​បើ​ធៀប​ទៅនឹង​រមណី​ដ្ឋា​ន​ផ្សេងៗ នៃ​ឱកាស​ថ្ងៃ​ឈប់សំរាក​សង​ពិធីបុណ្យ​ចូលឆ្នាំ​

​សម្លេង​ទឹកធ្លាក់ លាយឡំ​ជាមួយនឹង​សូរស័ព្ទ​ហ៊ោ​ក​ញ្ច្រៀ​វ បូករួម​ជាមួយនឹង​សម្រស់ នៃ​ទឹកថ្លា​ឆ្វេង ត្រជាក់ចិត្ត​សម្រាប់​ភ្ញៀវ​ទូទៅ ធ្វើ​ឲ្យ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ផ្ដល់នូវ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​យ៉ាងច្រើន​បំផុត នា​អំឡុង​ថ្ងៃ​ឈប់សម្រាក ០៥​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​សង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ។

​រមណីយដ្ឋាន ក្បាលទឹក ឬ​រមណីយដ្ឋាន​ទឹកឆា ស្ថិតក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ចម្ងាយ​យ​ប្រមាណ​ជា ៤៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ចាម ។ បានទទួល​ភ្ញៀវទេសច​រ​ក្នុង​មួយថ្ងៃៗ​កំឡុង​ថ្ងៃ​ឈប់សម្រាក់​នេះ មាន​ប្រមាណ​៥០០០​នាក់ ដោយ​ភាគ​ច្រេ​ី​ន​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅទីនេះ គឺ​មក​ងូតទឹក​លេង​កម្សាន្ត កម្មង់​ម្ហូបអាហារ​បែប​ស្រុកស្រែ អមដោយ​ទេសភាព​ព្រៃព្រឹក្សា​ធម្មជាតិ​។ បេ​ី​តាម កញ្ញា ណា​ណា ដែលជា​ភ្ញៀវ​មកពី​ទី​រួម​ខេត្តកំពង់ចាម បាន​លេ​ី​កឡេ​ី​ង​ថា ខេត្តកំពង់ចាម មាន​រមណីយដ្ឋាន​ក្បាលទឹក​នេះ​ដែលជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​ច្រេ​ី​ន​រាល់ពេល​បុណ្យទាន​ម្តងៗ​។ កញ្ញា​បាន​បន្ថែមទៀតថា សូម​ឲ្យ​ភ្ញៀវទេសចរ​ទាំងអស់​ដែល​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​មិន​ថា​តំបន់​នេះ គួ​តែ​សម្អាត​បរិស្ថាន​ឲ្យ​បាន​ស្អាត​និង​ចេះ​អនាម័យ​ការពារ​ជម្ងឺ​កូ​វីដ​១៩​។

​ដោយឡែក​អ្នកទេសចរ​ដែល​មកពី​ខេត្តព្រៃវែង បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ក្រោយពី​មាន​អភិវឌ្ឍន៍​ផ្លូវ​ចូល​ល្អ​ស្រួល​ធ្វេ​ី​ដំណេ​ី​រ ប៉ុន្តែ​គាត់​បាន​ស្នេ​ី​សុំ​ឲ្យ​ម្ចាស់​វិនិយោគ នៅទីនេះ​ធ្វេ​ី​យ៉ាង​ណាត​បណ្តាញ​ប្រព​ន្ធ៍​សេវា​ទូរស័ព្ទ​ផង ខណៈ បច្ចុប្បន្ន ប្រព​ន្ធ៍​សេវា​ទូរស័ព្ទ​តំបន់​នេះ​ស្ទេ​ី​តែ​គ្មាន​ពិបាក​ក្នុង​បង្ហោះ​រូបភាព​តាម​ប្រព​ន្ធ័​សង្គម ឬ​ទំនាក់ទំនង​គ្នា​ជា​ដើម​។

​អ្នកទេសចរ​ម្នាក់ទៀត​ក៍​បានបញ្ជាក់​ដែល​ទៀតថា រមណីយដ្ឋាន ក្បាលទឹក នេះ​ពិត​ជាមាន​សម្រស់​ល្អ​គួរ​ចង់​មកលេង​កម្សាន្ត ជាពិសេស​ថ្ងៃ​លំហែកាយ ឈប់សំរាក ពោលគឺ​តំបន់​នេះ​មាន​ទេសភាព​ធម្មជាតិ ហេ​ី​យ​កំឡុងពេល​កូ​វីដ​នេះ ឃេ​ី​ញ​មានការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ ពិតជា​ធ្វេ​ី​ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ទីនេះ​មាន​ទំនុកចិត្ត​និង​មិន​បារម្ភ​រឿង​បញ្ហា​សុខភាព​។

​គូសបញ្ជាក់​ផងដែរ​ថា រមណីយដ្ឋាន ក្បាលទឹក ឬ​រមណីយដ្ឋាន​ទឹកឆា ក្នុងស្រុក​ព្រៃឈរ នេះ ក្រោយពី​មានការ​ណែនាំ​ពី​សំណាក់​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ដល់​មន្ត្រី​តាម​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ យុវជន​កាកបាទក្រហម កម្ពុជា​ខេត្តកំពង់ចាម ចុះ​ធ្វេ​ី​ផ្សព្វផ្សាយ​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ ដោយ​ធ្វេ​ី​ការ​វាស់​កំដៅ និង​បាញ់​ទឹក​អាលកុល​ជា​ដេ​ី ម នៅ​ច្រកចូល​មកកាន់​រមណីយ​ដ្ឋា​ន និង​ដេ​ី​ម្បី​រួមគ្នា​ការពារ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​តាម​មូលដ្ឋាន​និង​តាម​សហគមន៍​។