អភិបាលក្រុង​កំពង់ចាម ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ​លិច​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​សំបួរមាស

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២១ លោ ចាន់ ផល្លី អភិបាល​នៃ​គណ​អភិបាលក្រុង​កំពង់ចាម អមដំណើរ​ដោយ អភិ​បា​ករង​ក្រុង ប្រធាន​កា​រិ​យា​ល​យ័ ជំ​ុ​វិញ​ក្រុង ក្រុមប្រឹក្សា​សង្កាត់ មេភូមិ បា​អញ្ជើញ​ចុះ​ពិនិត្យ ស្ថានភាព​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ និង​ផ្ទះ របស់​ប្រជា​ពល​រដ្ន ភូមិ​បឹង​ស្នាយ ភូមិ​បឺ​ង​បាសាក់ ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

​តាម​មន្ត្រីរដ្ឋបាល​ក្រុង​កំពង់ចាម​ឲ្យ​ដឹងថា ផ្លូវ​តំប​នោ់ះ កាល​ធ្វើ​ហើយ​ដំបូង ពុំ​សូវ​មានផ្ទះ​ប្រជាពលរដ្ឋ​ច្រើន​ទេ ។ លុះ​ក្រោយមក មានផ្ទះ​ប្រជាពលរដ្ឋ​ច្រើន បាន​ចាក់ដី ធ្វើឱ្យ​ទឹក​មិនមាន​កន្លែង​ហូរ​ចេញ បង​ក៏​ឱ្យ​លិច​ផ្ទះ និង​ផ្លូវ​ដូច្នេះ ។

​មន្ត្រី​ដដែល​បាន​បន្តថា ជា​ដំណោះស្រាយ យើង​ត្រូវធ្វើ​លូ​ប​ង្លូ​រ​ទឹក​មួយ​ខ្សែរ​ដើម្បី​រំដោះ​ទឹក​ពេល​រដូវភ្លៀង​។ ជាមួយគ្នា​នោះអាជ្ញាធរ​ក្រុង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សូមឱ្យ​មានការ​យោគយល់​គ្នា ប្រសិនបើ​ពេលធ្វើ​លូ មានការ​ប៉ះពាល់​ផល​ប្រ​យោ​ជ​ន៏​របស់ បងប្អូន​នៅតាម​អម​សងខាង​ផ្លូវ និង​សូម​បងប្អូន​ចូលរួម​គិតដល់​ប្រ​យោ​ជ​ន៏​រួម ដើម្បី​ស្រួល​ក្នុងការ​ផ្វើ​ដំណើរ និង​ក្នុងការ​រស់នៅ​បានល្អ​ប្រសើ​រ​ទាំងអស់គ្នា ។​