អភិបាលខេត្ត​កំពង់ចាម ចុះ ពិនិត្យ ការ ស្តារឡើងវិញ ស្រូវ ដែល ខូចខាត ដោយ ជំនន់ ទឹក ភ្លៀង នៅ ស្រុក ព្រៃឈរ និង ស្រុក បាធាយ

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នា​ព្រឹក ថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ការ បង្កបង្កើនផល ស្រូវ ស្តារឡើងវិញ ស្ថិត នៅ ក្នុង ឃុំ ល្វា ស្រុក ព្រៃឈរ និង​ឃុំ​តាំងក្រសាំង ស្រុក បាធាយ បន្ទាប់ពី​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ ជំនន់ ទឹក ភ្លៀង ចំនួន​៣.២០០​គ្រួសារ ក្នុង​ខេត្តកំពង់ចាម ទទួល បាន ស្រូវពូជ របស់ សម្តេច តេ​ជោ ហ៊ុន សែន និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដេ​ី​ម្បី​ស្តារ ឡេ​ី​ង​វិញ ។​

​បេ​ី តាម អាជ្ញាធរ ស្រុក ព្រៃឈរ បាន ឲ្យ​ដឹងថា បងប្អូន ប្រជាពលរដ្ឋ ចំនួន ១៣២​គ្រួសារ បាន ធ្វេ​ី ការ សាបព្រោះ ដេ​ី​ម្បី ស្តារឡើងវិញ លេ​ី ដំណាំ ស្រូវ ប្រមាណ​ជា ៧០% លេ​ី ផ្ទៃដី ជាង ៨០ ហិកតា ដែល រង​ការខូចខាត ដោយ ជំនន់ ទឹក ភ្លៀង កាលពី ពេល កន្លង មក នៅ​តំបន់ ទំនុប​តា​ឡូ ស្ថិត ក្នុង ភូមិ មេ​ម៊ាំ​ង ឃុំ ល្វា ស្រុក ព្រៃឈរ ។ ដោយឡែក សម្រាប់​ប្រជាកសិករ​នៅ​ភូមិ​ក្រដាស​ក ឃុំ​តាំងក្រសាំង កំពុងធ្វើការ​បង្កបង្កើន​ផល​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត​២០០​ហិកតា​។

​គួរ បញ្ជាក់ ថា បន្ទាប់ ពី ទទួលបាន​ពូជស្រូវ ដែល ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បងប្អូន ប្រជាកសិករ យើង បានចាប់ផ្ដើម​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្ដារឡើងវិញ ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ផ្ទៃដី​ដែល​រង​ការខូចខាត ចំនួន ១.៩៦៧​ហិកតា បាន​ស្តារឡើងវិញ​ចំនួន ១.៧០២​ហិកតា ស្មើនឹង ៨៦​ភាគរយ ក្នុងនោះ ៖ -​ស្រុក​កំពង់សៀម ខូចខាត​ចំនួន ១១០​ហិកតា បាន​ស្ដារឡើងវិញ​ចំនួន​១១០​ហិកតា ស្មើ​១០០​ភាគរយ​
-​ស្រុក​ស្ទឹងត្រង់ ខូចខាត​ចំនួន ៨០៧ ហិកតា បាន​ស្តារឡើងវិញ​ចំនួន ៥៨៣​ហិកតា ស្មើ​៧២​ភាគរយ​
-​ស្រុក​បាធាយ ខូចខាត​ចំនួន ៥៧៨​ហិកតា បាន​ឡើងវិញ​ចំនួន ៥៧៨​ហិកតា ស្នើ​នឹង ១០០​ភាគរយ​
-​ស្រុក​ព្រៃឈរ ខូចខាត​ចំនួន ១៥៤​ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ១០៨​ហិកតា ស្មើ​៧០​ភាគរយ​។​
-​ស្រុក​ជើងព្រៃ ខូចខាត​ចំនួន ៣១៨​ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ១៤៣​ហិកតា ស្មើ​៤៤​ភាគរយ ៕​