ខេត្តកំពង់ចាម បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១ ជូន​ពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង

លឹម ប៉ៃលិន

​កំពង់ចាម : លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និង ជា ប្រធាន គណៈកម្មការ ចំពោះ កិច្ច ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ ទូទាំង ប្រទេស និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ ខេត្តកំពង់ចាម បានប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ ជំងឺ​កូ​វីដ​-១៩ ជូន ប្រជាពលរដ្ឋ ដែលមាន​អាយុ ចាប់ពី​១២​ឆ្នាំ ឡើង ពិធី នេះ ត្រូវបាន ធ្វើ ឡើង នា​ព្រឹក ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅ សាលាខេត្ត​កំពង់ចាម ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ជា​លទ្ធផល​នៃ​ការអនុវត្ត​អនុវត្តតាម​ផែនការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង សរុប​ចំនួន ៦៨៥,៦២៤ នាក់ ស្មើនឹង ៨៤. ៤២% នៃ​ផែនការ ចំនួន ៨១២,១៣២​នាក់ ។ ដោយ យុទ្ធនា​ការចាក់​វ៉ាក់សាំង កន្លង មក នេះ ចំពោះ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និង​អតីត យុទ្ធជន ក្នុង ខេត្តកំពង់ចាម ទទួលបាន ការ ចាក់ វ៉ាក់សាំង កូ​វីដ​-១៩ ដោយ ឥតគិតថ្លៃ ជា​បន្តបន្ទាប់ ចាប់ពី ដេ​ី​ម ខែ​មិនា ឆ្នាំ ២០២១ ។ ក្នុងនោះ ប្រជាពលរដ្ឋ ដែល មាន អាយុ ចាប់ពី ១៨​ឆ្នាំ ឡើង ទទួលបាន​ការចាក់ វ៉ាក់សាំង កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២១ ។ សម្រាប់ កុមារ និង យុវវ័យ ដែល មាន អាយុ ចាប់ ពី ១២​ឆ្នាំ ឡើង ដល់ ក្រោម ១៨​ឆ្នាំ ចាប់ពី​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ ។
ឯកឧត្តម អ៊ុន ចាន់​ដា បាន​គូសបញ្ជាក់ថា ការបិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ គឺ​សំដៅ​តែ​ទៅលើ​មនុស្ស ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ​ប៉ុណ្ណោះ ចំពោះ យុទ្ធនា​ការចាក់​វ៉ាក់សាំង សម្រាប់​មនុស្ស​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មិនទាន់​ដល់ពេល​ដែល​ត្រូវ​បិទ​បញ្ចប់​នោះឡើយ​។ ក្នុងនោះ​រដ្ឋបាល​ខេត្តកំពង់ចាម បានសម្រេច​គោរព​ស្នើសុំ​បើក​ដំណើរការ​កន្លែង​ចាក់​វ៉ាក់សាំង ជា​អចិន្ត្រៃយ៍ នៅតាម​មន្ទីរពេទ្យបង្អែក​ចំនួន ៩​កន្លែង ដើម្បី ឲ្យ ប្រជាពលរដ្ឋ​ដែល​ពុំទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាពិសេស ប្រជាពលរដ្ឋ​ចំណូលស្រុក និង​អ្នកមាន​សុខភាព​ប្រសើរ​ឡើងវិញ មក​ទទួល វ៉ាក់សាំង ក្រោយពី​បិទ​បញ្ចប់​យុទ្ធនាការ​នេះ ផងដែរ ។

​ក្នុង ឱកាស​នោះ ដែរ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន ឲ្យ​ដឹងថា កំ​ណេ​ី​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ មាន ៩៨,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ មាន ៨៨,១៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ៣៧,៣៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ៕​