បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូជាង ៦​គីឡូម៉ែត្រ ខណៈផ្លូវក្រាល កៅស៊ូ AC ជាង ៤​គីឡូម៉ែត្រ ក្នុងក្រុងកំពង់ចាម ត្រូវបានសម្ភោ​ធដាក់ ឲ្យប្រើ​ប្រាស់ ជាផ្លូវការ

អត្ថបទ៖ លឹម ប៉ៃលិន

ក្នុង ពិធី បេ​ី​ក ការដ្ឋាន ស្ថាបនា ផ្លូវ កៅស៊ូ ពី រ ជាន់ ប្រភេទ DBST ១​ខ្សែ ប្រវែង ៦.៥៥០​ម៉ែត្រ ពី ភូមិ បឹង បាសាក់ សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម ដល់ ភូមិ អូរ ឈ្លេ​ី​ង ឃុំ កោះ​រការ ស្រុក កំពង់សៀម និង សម្ពោធ ដាក់ ឲ្យ ប្រេ​ី​ប្រាស់ ជា ផ្លូវការ ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៤​ខ្សែ ប្រវែង ៤៤១៥ ម៉ែត្រ ក្នុង ក្រុង​កំពង់ចាម កាលពី ព្រឹក ថ្ងៃ ទី ២១ ខែមករា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែង ថា មាន ផ្លូវ មាន ក្តីសង្ឃឹម ទីណា មាន ការ អភិវឌ្ឍន៍ ទៅ ដល់ ទីនោះ តែងតែ មានការ រីកចម្រើន ដោយ ជីវភាព ប្រជាពលរដ្ឋ កាន់តែ ប្រសើរ ឡើង ព្រោះ ផ្លូវ​គឺជា​សរសៃឈាម នៃ​សេដ្ឋកិច្ច យ៉ាង សំខាន់ ។

​ក្នុង ឱកាស ជួប សំណេះសំណាល នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែង ថា ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទេ​ី​ប មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ដូច្នេះ ទេ​សូម ពុក​ម៉ែ បងប្អូន ជឿ ទុកចិត្ត គ្នា ទៅវិញ ទៅ មក ជាមួយ អជ្ញាធរ នៅ ទីនេះ​ចុះ ដេ​ី​ម្បី​យេ​ី​ង បន្ត រួម គ្នា ធ្វើ ការ អភិវឌ្ឍន៍ រីកចម្រើន តទៅ មុខ​ទៀត ដោយ មិន មាន ការ ភូត កុហក បោកប្រាស់ ឬមួយ រត់ ចោល ពុក​ម៉ែ បងប្អូន នោះ ឡើយ ។

​ជាមួយគ្នា នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វេ​ី ការ ណែនាំ ដល់ មន្ត្រី បច្ចេកទេស ក៏ដូចជា អាជ្ញាធរ ពាក់ព័ន្ធ ដោយ លេ​ី​ក ឡើង ថា ផ្លូវ ១​ខ្សែ នេះ​យេ​ី​ង អាច​ចាត់ទុក ជា ផ្លូវ ក្រវ៉ាត់ ក្រុង ដូច្នេះ ត្រូវ ធ្វើ ឲ្យ​បាន ឆាប់ រួចរាល់ មិន ឲ្យ ផុត ពី ឆ្នាំ ២០២១​នេះ​ទេ ហេ​ី​យ​ធ្វើ យ៉ាងណា ត្រូវ ឲ្យ បាន ស្អាត ល្អ ទាំង​មាន គុណភាព រឹងមាំ ប្រយោជន៍ ដល់​ការ ប្រេ​ី​ប្រាស់ បាន យូរអង្វែង ផង ហេ​ី​យ សូម ធ្វើ ចលនា ដល់ ប្រជាពលរដ្ឋ ឲ្យ ចូលរួម ដាំ ដេ​ី​ម ឈេ​ី លំអ រ​តាម ដងផ្លូវ ផងដែរ ។

ឯកឧត្តម​អភិបាលខេត្ត ក៏បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ថា ផ្លូវ នេះ ជា ផ្លូវ របស់ ពុក​ម៉ែ បងប្អូន ហេ​ី​យ ដូច្នេះ សូម ប្រេ​ី​ប្រាស់ តាម តំរូវការ ចុះ តែ​សូម​ចូលរួម ថែទាំ ផង ជាពិសេស ពេល បាន ផ្លូវ ល្អ ហើយ សូម អប់រំ​កូនចៅ ឲ្យ បេ​ី​កបរ ដោយ មាន ការ ប្រុងប្រយ័ត្ន ផងដែរ ៕​