ខេត្តកំពង់ចាម បើ​កកិច្ចប្រជុំ ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស ទី​២ ឆ្នាំ​២០២០

អត្ថបទ៖ លឹម ប៉ៃលិន

នៅ​សាលប្រជុំ​សាលាខេត្ត កំពង់ចាម នា​ព្រឹក ថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០២០ នេះ បាន រៀបចំ កិច្ច ប្រជុំ ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស ទី​២ ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិ​ដ្ឋា​ន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ មាន ការ អញ្ជើញ ចូល រួម ពី អយ្យការ​អម​សាលាដំបូង ខេត្ត ព្រះរាជអាជ្ញា អនុរក្ស ពន្ធនាគារ លោក លោកស្រី សមាជិក​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន ។

ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ចាម បាន សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​ការនឿយហត់​របស់​កម្លាំង សមត្ថកិច្ច​យើង ចាប់ពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន ទៅលើ​ការប្រើប្រាស់​នូវ​វិធានការ និង​មធ្យោបាយ​សរុប ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ប្រឆាំង​នូវ​បទល្មើស​ឧក្រិដ្ឋ នោះ​គឺ​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​។ ដោយ មាន ការ ពុះពារ​ជំនះ​នូវ​គ្រប់​ឧបសគ្គ របស់ កម្លាំង​សមត្ថកិច្ច យើង បាន បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន ទាំង នោះ ហើយ​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ស្ថានភាព​នៃ​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ខេត្តកំពង់ចាម ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២០​នេះ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៩​។

ឯកឧត្តម​អភិបាលខេត្ត បាន សង្កត់ ធ្ងន់​ថា ផ្តេ​ី​ម ចេញ ពី គ្រឿងញៀន នេះ ដែរ បទល្មើស ផ្សេងៗ រួម ទាំង បទល្មើស ព្រហ្មទណ្ឌ ក៏ កេ​ី​ក មាន ឡើង ផង ដែរ ដូច្នេះ ត្រូវ ទាមទារ ឲ្យ មានការ អនុវត្ត ឲ្យ បាន ម៉ឺងម៉ាត់ បំផុត ជាពិសេស ត្រូវ ពិនិត្យ កន្លែង ទទួល បញ្ចាំ​នានា បេ​ី គ្មាន ច្បាប់ អនុញ្ញាត ទេ គឺ​ត្រូវ បិទ អាជីវកម្ម នោះ ចោល តែ ម្ដង ។ ក្រៅ ពី ការងារ នៅ ខាង ក្រៅ ផ្ទះ សូម កុំ ភ្លេច ពិនិត្យ មើល ក្នុង ក្រុម គ្រួសារ​យេ​ី​ង​ផង បេ​ី មាន ជាប់ ពាក់ព័ន្ធ សារធាតុ ញៀន សូមកុំ ឲ្យ មាន ការ ខ្មាសអៀន​អី គឺ ត្រូវ ប្រញាប់ ប​ញ្ជួ​ន ទៅ មន្ទីរពេទ្យ ជាបន្ទាន់ ដេ​ី​ម្បី ធ្វើ ការ ព្យាបាល ផ្តាច់ ញៀន ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ថ្លែងថា ករណី​គ្រឿងញៀន​គឺជា​រឿង​ឧក្រិដ្ឋកម្ម​មាន​ច​រិ​ក​ខុសពី​បទល្មើស​ផ្សេងៗ និង​មិនអាច​លើកលែង​បាន​។ ការប្រយុទ្ធប្រឆាំង​ជាមួយ​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល​មាន​រយៈពេល​៥​ឆ្នាំ​មកហើយ កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​គ្រប់ផ្នែក និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ខិតខំ​សហការ​ប្រមែប្រមូល​ព័ត៌មាន ភស្តុតាង កំណត់ និង​ក្ដាប់​ឲ្យ​បាន​នូវ​មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួចលាក់​នាំចូល​គ្រឿងញៀន​ពី​ខាងក្រៅ ទាំង​ការយកមក​ចែកចាយ ជួញដូរ​ក្នុង​ខេត្ត និង​ការប៉ុនប៉ង​នាំចេញ​ឆ្លងដែន​ទៅ​ប្រទេស​ទី​៣ និង​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​កាត់ផ្តាច់​ខ្សែរយៈ​បណ្ដាញ និង​តាម​ចាប់​មេក្លោង​មក​ផ្ដន្ទាទោស​តាមច្បាប់​។

​គួរ បញ្ជាក់ ផង ដែរ ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ខេត្តកំពង់ចាម ចំនួន​១៩៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៧០៣​នាក់ ស្រី​៣០​នាក់ វត្ថុតាង​រួមមាន គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់ ១,៤១៦,៨៦ ក្រាម​ទាំង​សំបក ជញ្ជីង​អេ​ឡិច​ត្រូ​ន​១០​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​នៃ​ការបង្ក្រាប​មួយចំនួនទៀត ៕​