ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ឯកឧត្តម ឆាយ វណ្ណា និង ឯកឧត្តម យូ ស៊ីន​ឡុង ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ដ្ឋ ៥០០​គ្រួសារ​ក្នុងស្រុក​កងមាស​

(​កំពង់ចាម​)៖ នៅ​ព្រឹក​សៅរ៍​ទី​២៣ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កងមាស ឯកឧត្តម ឆាយ វណ្ណា សមាជិក​ព្រឹទ្ធសភាជាតិ និង​ប្រធាន​ផ្នែក​វប្បធម៌ និង​សាសនា​នៃ​យុវជន​គណៈបក្ស​ថ្នាក់កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង ឯកឧត្តម យូ ស៊ីន​ឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កងមាស បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ចែក​អាហារ​ស្រាយ​បួស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៥០០​គ្រួសារ មកពី ៣​ភូមិ ស្ថិតនៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម ។​​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់ លោក ត​ហើរ អ៊ូ​មើរ ប្រធាន​សមាគម​ប្រភព​ល្អ​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគម អភិបាលស្រុក​កងមាស សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ឃុំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ។​

​លោក ត​ហើរ អ៊ូ​មើរ ប្រធាន​សមាគម​ប្រភព​ល្អ​កម្ពុជា បាន​ឲ្យ​ដឹងថា សកម្មភាព​កន្លងមក របស់​សមាគម ក្រោម​ការដឹកនាំ ឯកឧត្តម សុះ មូ​ហាំ​ម៉ាត់ ជា​អតីត​ប្រធាន​សមាគម​ប្រភព​ល្អ​កម្ពុជា ចាប់បដិសន្ធិ​ឡើង ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៩ និង​ឆ្នាំ​២០២០ ដល់​២០២១ បាន​សាងសង់​មជ្ឈមណ្ឌល​អប់រំ ឬ​សាលារៀន​ចាប់ ពី កម្រិត​បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ​មាន​អន្តេវាសិកដ្ឋាន កំពុងដំណើរការ បាន​ចំនួន​៣២​កន្លែង​ទូទាំងប្រទេស​។​សមាគម​បាន​កំពុង​រៀបចំ​កញ្ចប់​អាហារ​ស្រាយ​បួស​ផ្ទាល់ ជាមួយ​សប្បុរសជន​គួ​វែ​ត​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​២០២២ មាន​ចំនួន​៧,៩៨៧​កញ្ចប់ និង​កំពុង​រៀបចំ​កញ្ចប់​អាហារ​ស្រាយ​បួស​ជាមួយ​ស្ថាន​ទូ​គូ​វែ​ត ៥៥០​កញ្ចប់​។ ​មានប្រសាសន៍​សំណេះសំណាល​នា​ឳ​កាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ដោយសារ​ប្រទេស​មាន​សុខសន្តិភាព​ក្រោម​ការដឹកនាំ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​យើងទាំងអស់គ្នា​មាន ការអភិវឌ្ឍន៍​ទៅមុខ លើ​គ្រប់​វិស័យ ដោយ​អង្គការ និង​សមាគម​នានា ជា​ដៃគូ​សហការគ្នា ក្នុងការ​អភិវឌ្ឍ​សហគម​យើង​អោយ​រួច​ផុតពី​ភាពក្រីក្រ​ទៅកាន់​ភាព​រីកចម្រើន​តទៅ​មុខ​។​

​ឯកឧត្តម បាន​បន្តថា សាសនិក​ឥស្លាម មាន​ឳ​កាស​ច្រើន ក្នុងការ​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មានដូចជា​ទេសរដ្ឋមន្ដ្រី​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មាន​គ្រូបង្រៀន ១៥០០​នាក់ ក្នុង​ក្របខណ្ឌ​រដ្ឋ​គ្រួ​បង្រៀន​រដ្ឋ​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអោយ​សាសនិក​ឥស្លាម ពិសេស នាពេល​ថ្មីៗ​នេះ​សម្ដេច​បានផ្ដល់​អោយ​សាសនិក​ឥស្លាម អាចជា​អភិបាលរង​ខេត្ត អភិបាលរងក្រុង​ស្រុក បើសិនជា​ខេត្ត ឬ​ស្រុក​នោះ​មាន​សាសនិក​ឥស្លាម​រស់នៅ​ច្រើន ។​

​ឯកឧត្តម បាន​លើកឡើងថា សាសនិក​ឥស្លាម​ថ្ងៃ​ការ​បួស​ក្នុង​ខែ រ៉​ម៉ា​ឌន​ក្នុង​ការគោរព ប្រតិបត្តិ​តាម​ធម៌​ឥស្លាម​ធ្វើ​អុីហ្ពា​ទ​ត់ ទៅ​ចំពោះ​អ​ល់​ឡោះ​ទៅតាម ធម៌​សាសនា​ឥស្លាម​អោយបាន​ច្រើន​។​ការ​បូស​តម​អាហារ​នេះ​ទៀត​គឺជា​ការជួយ​អោយដឹងពី​សុខទុក្ខ​លំបាករ​បស់បង​ប្អូន​ដែល​គាត់​ក្រលំបាក​អត់​មាន​ម្ហូបអាហារ​គ្រប់គ្រាន់​។​​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយនៅតែ​បន្ត​អនុវត្តន៍ ៣​កុំ​និង​៣​ការពារ តាម​វី​ធាន​ការ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ និង​នៅតែ​បន្ត​ការគាំទ្រ​រាជរដ្ឋាភិបាល​ដែលមាន​ការដឹកនាំ​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ បានធ្វើ​ការចែក​អំណោយ​អាហារ​ស្រាយ​បួស ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ សម្រាប់​ផ្គត់ផ្គង់​ស្បៀងអាហារ​បួស និង​ស្រាយ​បួស​ដល់​គ្រួសារ​ទាំង ៥០០​គ្រួសារ ដែល​កញ្ចប់​អាហារ​ស្រាយ បួស​ទាំងនោះ​រួមមាន​អង្ករ ២៥​គីឡូក្រាម ទឹកដោះគោ ២​កំប៉ុង​ប្រេងឆា​មួយ​ដប​មួយ​លីត្រ ទឹកត្រី ១​ដប អំបិល ១​គីឡូក្រាម ស្ករសរ ២​គីឡូក្រាម ល្មើ ១​កញ្ចប់​៕​