ចិន សារ៉ាត

ឯកឧត្តម អភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាស ពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាមនៅសាលប្រជុំមន្ទីរអប់រំយុវនិងកីឡាខេត្ត ។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបលោក លើម៉េងសាន ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ចាមរួចមក ឯឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ស្នើរសូមឱ្យមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដល់ការប្រមូលកុមារឱ្យបានចូល រៀនប្រកបដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ពិសេស តំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក “សាលារៀន គឺត្រូវស្វែងរកកុមារ” ដោយខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យប្រកប ដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យ ពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌ល្អ ចេះរួមរស់នៅដោយ សុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។

ម្យ៉ាងទៀតឯកឧត្តម អំពាវនាវដល់លោកគ្រូ អ្នកគ្រូ និង អ្នកពាក់ព័ន្ធនឹងជាមួយការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្ដីណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព “ក្រុមទំនើង ការអនុវត្តបទបញ្ញតិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ការលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនឱ្យបានទូលំទូលាយនិងយល់ជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេមានទុនជាគ្រឹះក្នុងការកសាង និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជា “កូនល្អ សិសិល្អ មិត្តល្អ”នៅថ្ងៃអនាគត។
ក្នុងឱកាសនេះ ឯឧត្តបានអ៊ុនចាន់ដា សំណូមពរ និងដាក់ចេញនូវទស្សនវិស័យចំនួន០៨ ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់
ដូចខាងក្រោម ៖ -ទី១ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជា ពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកប ដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គម ជាតិយើង។
-ទី២ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និង កុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យម សិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គា្ន ពិសេសនៅ មត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត។
-ទី៣ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបាន គ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។
-ទី៤ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និង វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។
-ទី៥ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាង សង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់ សិស្សានុសិស្ស។
ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀស វាងភាពអសកម្មផ្សេងៗ។
-ទី៧ ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម យើងឱ្យ កាន់តែមានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។
-ទី៨ សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំ អប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់ សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស គេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើ ពាលាអវាសជាដើម។
ផ្តើមចេញពីសំណូមពរ និងទស្សនវិស័យ ដូចបានលើកឡើងខាងលើនេះ ឯកឧត្តម សូមឱ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ផលផុស និងរកធាតុ ចូលឱ្យបានច្រើនលើប្រធានបទរបស់អនុវិស័យទាំង៦។

