អភិបាលខេត្ត​កំពង់ចាម បានស្នើដល់ មន្ទីរអប់រំឲ្យជម្រុញយុវជន ក្នុង ម្នាក់ ៗ យ៉ាងតិច ត្រូវ មាន ជំនាញ ឯកទេស មួយ ច្បាស់លាស់

លឹ​ម ប៉ៃលិន

​កំពង់ចាម : ក្នុង ឱកាស បេ​ី​ក សន្និបាត បូកសរុប ការងារ អប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម នា​ព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ស្នេ​ី​ដល់ មន្ទីរ អប់រំ ខេត្ត ឲ្យ ជម្រុញ ធ្វើ យ៉ាងណា ឲ្យ យុវជន​យេ​ី​ង ក្នុង ម្នាក់ ៗ យ៉ាងតិច ត្រូវ មាន ជំនាញ ឯកទេស មួយ​ច្បាស់លាស់ ដេ​ី​ម្បី ងាយស្រួល ក្នុង ការ រក ការងារ ប្រកប មុខរបរ ចិញ្ចឹម ជីវិត ។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន សំណូមពរ ដល់ មន្ទីរ អប់រំ ខេត្ត ធ្វើ យ៉ាងណា ត្រូវ លេ​ី​ក​កម្ពស់​ថែមទៀត​នូវ​គុណភាព​អប់រំ​នៅ​គ្រប់​ភូមិ​សិក្សា ដោយ​យកចិត្តទុកដាក់ ជាពិសេស​ការអនុវត្ត​កម្មវិធី​សាលា​កុមារ​មេត្រី ដើម្បី​បណ្តុះបណ្តាល​យុវវ័យ​ជំនាន់​ក្រោយ ប្រកបដោយ សមត្ថភាព​រីកចម្រើន ។ និង​ពង្រឹង​-​ពង្រីក​ថែមទៀត​នូវ​បរិមាណ​អប់រំ ដោយ​យកចិត្តទុកដាក់​ក្នុងការ​ប្រមូល កុមារ​ដល់​វ័យ សិក្សា ឲ្យ ចូលរៀន ជាពិសេស​កុមា​ដែល​ជួប​ការលំបាក និង​កុមារ​ជនជាតិភាគតិច ក៏ដូចជា កុមារ​ពិការ ឲ្យ មានឱកាស បាន​ចូលរៀន​គ្រប់ៗ​គ្នា ។ ព្រមទាំង បន្ត​ការលើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន ពង្រឹង​ការងារ​គ្រប់គ្រង ការពិនិត្យ​តាមដាន និង​វាយតម្លៃ​ផ្សារភ្ជាប់​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​បន្តវេន និង​ការពង្រាយ​គ្រូ​ទៅ​កន្លែង ដែល​ខ្វះ​គ្រូ ឲ្យ បាន​សមស្រប ផងដែរ ។

​បេ​ី​តាម​លោក លី ម៉េង​សាន ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម បាន លេ​ី​កឡេ​ី​ង​ថា គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២០-២០២១ យើង​មាន​សា​លាម​ត្តេ​យ្យ​សិក្សា ៤៦៣​សាលា ក្នុងនោះ ម​ត្តេ​យ្យ​សិក្សា​រដ្ឋ ២៨៩​កន្លែង (​ម​ត្តេ​យ្យ​សិក្សា​ដាច់ដោយឡែក ០៦​កន្លែង​) ម​ត្តេ​យ្យ​សិក្សា​ឯកជន ១៤​កន្លែង និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ១៦៧​កន្លែង សាលាបឋមសិក្សា ៤០៩​កន្លែង (​សាលាបឋមសិក្សា ឯកជន ០៥​កន្លែង​) អនុវិទ្យាល័យ ៨១​កន្លែង និង​វិទ្យាល័យ ៤៣​កន្លែង (​វិទ្យាល័យ​ធនធាន ០២​កន្លែង និង វិទ្យាល័យ អប់រំ​ពិសេស ០១​កន្លែង​)​។ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សាងសង់​អគារសិក្សា​បាន​ចំនួន ៣៧៣​ខ្នង ស្មើ ២,៣៥០​បន្ទប់ (​កើន ១៥​ខ្នង ស្មើ ១៨៩​បន្ទប់ ) ៕​